ជំងឺមួយឈ្មោះថា Carpal Tunnel Syndrome កើតឡើងនៅពេលដែលសរសៃប្រសាទមួយនៅកដៃផ្នែកខាងក្នុងរងការគៀបសង្កត់។ រឿងនេះនឹងចេញជាអាការៈដូចខាងក្រោម៖
- អារម្មណ៍ឈឺចាប់ ស្ពឹក ឈឺឈៀបៗ និងក្រហាយៗដែលច្រើនតែកើតឡើងនៅម្រាមនាងដៃ ម្រាមកណ្តាល និងម្រាមចង្អុល
- វាអាចចេញជាអារម្មណ៍ឈឺចាក់រហូតដល់ម្រាមនាងដៃ ម្រាមកណ្តាល និងម្រាមចង្អុលបាន
- ការឈឺឈៀបៗ ឬអារម្មណ៍ឈឺខ្លាំង អាចរាលដាលទៅកំភួនដៃ និងស្មាទៀតផង
- មានអារម្មណ៍ថា ប្រអប់ដៃខ្សោយ ដែលជាហេតុនាំឲ្យអ្នកមិនអាចសូម្បីតែដោះលេវអាវ ឬកាន់របស់អ្វីមួយក្នុងដៃបាន៕