ជំងឺបេះដូងគឺជាឃាតករលេខមួយ ដែលកើតទាំងលើបុរស និងស្ត្រីនៅសហរដ្ឋអាមេរិកហើយជនជាតិអាមេរិកជាង ៦១០.០០០ នាក់បានស្លាប់ដោយសារជំងឺនេះក្នុងមួយឆ្នាំៗ។ នោះជាករណីមួយក្នុងចំណោមអ្នកស្លាប់ទាំង ៤នាក់។ ប្រសិនបើអ្នកដឹងសូម្បីតែបន្តិចបន្តួចអំពីសុខភាពបេះដូងនោះកត្តាហានិភ័យសំខាន់ៗមិនគួរឱ្យភ្ញាក់ផ្អើលនោះទេ។ ពួកគេរួមមានសម្ពាធឈាមខ្ពស់ កូលេស្តេរ៉ុលខ្ពស់ ការជក់បារី លើសទម្ងន់ និងកង្វះលំហាត់ប្រាណ។ ប៉ុន្តែ វាបង្ហាញថាវាអាចមានកត្តាហានិភ័យច្រើនជាងអ្វីដែលអ្នកបានដឹង – កត្តាជាច្រើនដែលមិនច្បាស់។ ខាងក្រោមនេះជារឿងចំលែកៗ ដែលអាចប៉ះពាល់ដល់ហានិភ័យនៃជំងឺបេះដូងរបស់អ្នកអោយកាន់តែល្អរឺអាក្រក់ទៅៗ៖
-ស្នាមជ្រីវជ្រួញនៅលើថ្ងាសរបស់អ្នក
-កំពស់ដែលអ្នករស់នៅ
-ចំនួនកូនដែលអ្នកមាន
-ការផ្តល់កំណើតកូន
-ការញ៉ាំអាហារពេលព្រឹក
-ការស្រូបយកចំហាយ (ការជក់បារីជាដើម)
-រូបរាងធាត់
-ឡើងទម្ងន់
-ឈឺស្មា
-កម្រិតនៃការអប់រំរបស់អ្នក
-ស្ត្រេស
-កើតជំងឺផ្តាសាយ
-មានជំងឺមហារីកសុដន់
-រស់នៅឆ្លងកាត់គ្រោះមហន្តរាយធម្មជាតិ
-រដូវកាលឈប់សម្រាក
-ការទស្សនាអ្វីមួយយូរពេក៕