ក្មេងៗដែលមានបញ្ហាធាត់ជ្រុល មិនមែនមានន័យថា គេមានសុខភាពល្អទេ ផ្ទុយទៅវិញគេអាចនឹងមានបញ្ហាសុខភាពមួយចំនួននាពេលឥឡូវ និងរយៈពេលច្រើនឆ្នាំខាងមុខ។ ខាងក្រោមនេះគឺជាអ្វីដែលក្មេងកំពុងតែធាត់ជ្រុលអាចនឹងប្រឈមមុខនៅថ្ងៃក្រោយ៖
- លើសសម្ពាធឈាម និងលើសកូឡេស្តេរ៉ុលក្នុងឈាម
- ជំងឺទឹកនោមផ្អែមប្រភេទទី២ ការស៊ាំនឹងអាំងស៊ុយលីន និងលើសជាតិស្ករក្នុងឈាម
- ជំងឺហឺត គេងបាត់ដង្ហើម និងបញ្ហានៃការដកដង្ហើមផ្សេងៗទៀត
- ឈឺចាប់ និងមិនមានផាសុកភាពនៅសន្លាក់ និងប្រព័ន្ធគ្រោងឆ្អឹង
- គ្រួសក្នុងប្រមាត់ ក្រាយដើមទ្រូង និងជំងឺខ្លាញ់រុំថ្លើម
- មានបញ្ហាលើអាកប្បកិរិយា បាក់ទឹកចិត្ត មិនសូវស្រឡាញ់ខ្លួនឯង គុណភាពនៃជីវិតរស់នៅមិនសូវល្អ និងខ្សោយការរៀនសូត្រ៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855