​មាន​មនុស្ស​ច្រើនណាស់ ជាពិសេស​ជនជាតិ​អាមេរិក​តែម្តង ដែល​ចូលចិត្ត​ឲ្យ​កូន​របស់​ខ្លួន​ញ៉ាំ​អាហា​រណា​ដែល​លឿន ជាពិសេស​ហ​ត​ដក​តែ​ម្តង​។ តាម​ការសិក្សា​មួយ​ចំនួន​បានឲ្យដឹងថា ឪពុក​ម្តាយ​បាន​ឲ្យ​កូន​របស់​ខ្លួន​ញ៉ាំ​ហ​ត​ដក យ៉ាងហោច​ណាស់​ម្តង​ដែរ​ក្នុង​មួយ​សប្តាហ៍​។ ប៉ុន្តែ​អ្វី​ដែល​កាន់តែ​អាក្រក់​បំផុត​នោះ​គឺថា ហ​ត​ដក ត្រូវបាន​គេ​ស្គាល់​ថា​ជា​អាហារ​លឿន​ប្រចាំថ្ងៃ ហើយ​មនុស្ស​ជាច្រើន​ក៏​មិន​បាន​យល់ថា វា​ជា​រឿង​អាក្រក់​សម្រាប់​កូនតូចៗ​របស់​ខ្លួន​ដែរ​។

​តាម​ការស្រាវជ្រាវ​ផ្សេងៗ​ទៀត​បាន​អះអាង​ថា ក្មេង​ដែល​ញ៉ាំ​ហ​ត​ដក​ច្រើន គឺ​ប្រឈម​ខ្លាំង​នឹង​ជំងឺ​មហារីក​គ្រាប់​ឈាមស បញ្ហា​បេះដូង​សរសៃឈាម និង​ពេល​ផ្តល់​ការលំបាក​ដល់​ខួរក្បាល​ក្នុង​ពេលវេលា​ណាមួយ​នៃ​ជីវិត​។ វា​ក៏​មាន​ទំនាក់ទំនង​គ្នា​រវាង​ការ​ញ៉ាំ​អាហារ​លឿន​របស់​ឪពុកម្តាយ និង​សុខភាព​របស់​ក្មេង​តូចៗ ព្រមទាំង​អាកប្បកិរិយា​អំពី​អាហារ​ដែល​ដូចគ្នានេះដែរ​។ សម្រាប់​ឪពុកម្តាយ​ដែល​ញឿន​នឹង​ការ​ញ៉ាំ​អាហារ​បែប​លឿន (Fast Food) អាច​បណ្តាល​ឲ្យ​កូន​របស់​ខ្លួន​មាន​ទម្លាប់​ដូចគ្នា​អញ្ចឹង​ដែរ ហើយ​ម្តាយ​ដែល​ញ៉ាំ​ហ​ត​ដក​ក្នុងពេល​មាន​ផ្ទៃពោះ អាច​បណ្តាល​ឲ្យ កូន​ក្នុង​ផ្ទៃ​ធំ​ឡើង​មាន​បញ្ហា​បេះដូង​សរសៃឈាម ជាពិសេស​ការ​រើស​អាហារ​តែម្តង​។ ថ្មីៗ​នេះ មាន​ករណី​ញឹកញាប់​ណាស់ ដែល​ទារក​កើត​មក​មាន​ដុំ​សាច់​ក្នុង​ខួរក្បាល ដោយសារ​តែ​ម្តាយ​ញ៉ាំ​អាហារ​មិន​ផ្តល់​សុខភាព (Junk Food)​។​

Junk Food នេះ​ចង់​សម្តៅ​ទៅលើ​អាហារ​ទាំងឡាយណា​ដែល​មាន​សារធាតុ Nitrate និង Nitrite ច្រើន ដែល​វា​មាន​មុខងារ​ជួយ​ថែរក្សា​អាហារ​នោះ​ទុក​បាន​យូរ ប៉ុន្តែ​នៅពេល​វា​ប៉ះពាល់​ដល់​សារី​រាង្គ​ក្នុង​ខ្លួន​មនុស្ស​យើង វា​នឹង​ធ្វើឲ្យ​កោសិ​កាក្នុង​ខ្លួន​ក្លាយទៅជាម​ហា​រីក​បាន​។ ដូច្នេះ អ្នក​ដែល​ញ៉ាំ​អាហារ​ប្រភេទ​នេះ​ជា​ទៀងទាត់ គឺ​ប្រឈម​ខ្ពស់​នឹង​ជំងឺ​មហារីក​នៅ​ថ្ងៃក្រោយ​តែម្តង​។ សូមបញ្ជាក់​ថា ហ​ត​ដក ក៏​ស្ថិត​ក្នុង​ចំណោម​អាហារ Junk Food នេះដែរ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង