​ក្នុង​ការសិក្សា​មួយ អ្នកវិទ្យាសាស្ត្រ​បានជ្រើសរើស​សារធាតុ​ជាច្រើន​ដែល​មាន​ក្នុង​លាមក និង​ទឹកនោម​របស់​អ្នក​ញ៉ាំ​ស្រាក្រហម​ក្នុង​កម្រិត​មធ្យម​ជា​ទៀងទាត់ មក​ធ្វើការ​ពិនិត្យ និង​វិភាគ​។ បន្ទាប់មកទៀត គេ​ក៏​បាន​ដាក់​នូវ​សរសៃប្រសាទ​របស់​មនុស្ស ឬ​កោសិកា​សរសៃប្រសាទ​ក្នុង​ខួរក្បាល​ចូលទៅ​ក្នុង​សារធាតុ​ខាងលើ​។ ជា​លទ្ធផល​អ្នកស្រាវជ្រាវ​បាន​រកឃើញថា ស្រាក្រហម​បាន​ផលិត​ជា​សារធាតុ​ជាច្រើន​ដែល​វា​ពិតជា​ជួយ​ការពារ​សរសៃប្រសាទរ​បស់​ខួរក្បាល​កុំឲ្យ​ស្លាប់​មែន​។

​រឿង​នេះ​ត្រូវបាន​ធ្វើឡើង​ក្រោយ​ពី​អ្នក​ត្រូវ​ធ្វើ​យក​មក​ពិសោធន៍​នោះ បាន​ស្ថិតក្នុង​ស្ថានភាព​តានតឹង​ខ្លាំង ដែល​វា​គ្រប់គ្រាន់​នឹង​ធ្វើឲ្យ​កោសិកា​ជា​ច្រើនងាប់​បាន​រហូត​ដល់​អាច​កើត​ជា​ជំងឺ​ភ្លេចភ្លាំង​ថែមទៀត​ផង​។

ការស្រាវជ្រាវ​បាន​បង្ហាញ​ទៀតថា ពោះវៀន​របស់​មនុស្ស​យើង​ដើរ​តួនាទី​ដ៏​សំខាន់​មួយ​ក្នុង​ដំណើរការ​ការពារ​ខួរក្បាល​។ ធាតុ​ផ្សំ​ពិតប្រាកដ​របស់​ស្រាក្រហម​ដែល​ត្រូវបាន​រំលាយ​ក្នុង​ពោះវៀន​ក៏​ជា​របស់​ដ៏​សំខាន់​សម្រាប់​ប្រឆាំងនឹង​ការស្លាប់​របស់​សរសៃប្រសាទ​ដែរ​។ រឿង​នេះ​ក៏​អាស្រ័យ​ទៅលើ​បាក់តេរី​ល្អៗ​ក្នុង​ពោះវៀន​សម្រាប់​ជួយ​ដល់​ការរំលាយ​អាហារ និង​ភេសជ្ជៈ​ដែរ​៕