ស្បែកមុខប្រែជាឡើងពណ៌ក្រហមមែនទេ? (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) គួរធ្វើបែបណា? មិនពិបាកឡើយ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗដោះស្រាយបញ្ហានេះ ៖

១. ផ្លាស់ប្ដូររបបអាហារ

ជួនកាលភាពក្រហមលើស្បែកមុខអាចនឹងបាត់ទៅវិញប្រសិនបើអ្នកប្រកាន់ខ្ជាប់នូវរបបអាហារទប់ស្កាត់ការរលាក។ ដើម្បីជាប្រសើរចូរព្យាយាមបង្កើនការទទួលទានត្រសក់ ផ្លែប៉ោម បន្លែបៃតង ផ្លែល្ហុង និងដូងជាដើម។ ជ្រើសរើសរបបអាហារសុខភាពល្អ ចៀសវាងអាហារហឹរ គ្រឿងស្រវឹង ក៏ដូចជាភេសជ្ជៈ ឬអាហារប្រភេទណាដែលអាចបណ្ដាលឱ្យស្បែកមុខប្រែជាឡើងក្រហម។

២. ម៉ាស្សាស្បែកមុខជាមួយប្រេងដូង

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបម៉ាស្សាប្រេងដូងប៉ុន្មានដំណក់លើតំបន់ស្បែកដែលទទួលរងផលប៉ះពាល់។ អ្នកអាចអនុវត្តរាល់ថ្ងៃជាប្រចាំ ពិសេសពេលយប់។

៣. ម៉ាសផ្សំឡើងពីផ្លែត្រសក់

អ្នកអាចកិនត្រសក់ស្រស់ៗឱ្យម៉ដ្ឋ រួចប្រើប្រាស់វាជាម៉ាសលាបបិតលើមុខ។ រងចាំសម្រាប់រយៈពេលពី ២ ទៅ ៣ នាទី សឹមលាងសម្អាតចេញ។

៤. កុំរំលងតែបៃតង

បន្ទាប់ពីឆុងតែបៃតងរួច ចូរទុកឱ្យត្រជាក់សិន សឹមប្រើប្រាស់ក្រណាត់ស្អាតជ្រលក់ក្នុងទឹកតែ។ បន្ទាប់មកដាក់ក្រណាត់គ្របស្អំលើមុខសម្រាប់រយៈពេលពី ២ ទៅ ៣ នាទី។

៥. ទឹក​ឃ្មុំ

ជាដំបូងត្រូវលាងសម្អាតស្បែកមុខជាមួយទឹកក្ដៅឧណ្ហៗឱ្យស្អាតសិន សឹមលាបម៉ាស្សាទឹកឃ្មុំធម្មជាតិលើស្បែកមុខដែលឡើងក្រហម។ រងចាំសម្រាប់រយៈពេល ៣០ នាទី សឹមលាងសម្អាតចេញ។ ទោះជាយ៉ាងណារូបមន្តនេះមិនសាកសមសម្រាប់ព្យាបាលបញ្ហាស្បែកឡើងក្រហមដោយសារការរលាកកម្ដៅថ្ងៃឡើយ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង