មនុស្សស្រីគ្រប់គ្នាគ្មាននរណាចូលចិត្តការមករដូវរបស់ខ្លួននោះទេ ប៉ុន្តែភាគច្រើនគឺគេអាចទម្លាប់ខ្លួននឹងរឿងនេះបាន។ យ៉ាណាមិញ បញ្ហាមួយនេះក៏គ្រប់គ្រាន់នឹងរំខានដល់ជីវិតរស់នៅប្រចាំថ្ងៃ និងការងារផងដែរ។ ការឈឺចាប់ក្នុងពេលមករដូវកើតឡើងដោយសារតែជញ្ជាំងស្បូនធ្វើការកន្ត្រាក់ដើម្បីជម្រុះភ្នាស់ និងឈាមនៅលើកម្រាលស្បូនចេញមកក្រៅ ប៉ុន្តែការឈឺចាប់នេះមិនគ្រាន់តែធ្វើឲ្យពិបាកទ្រាមទែ តែក៏អាចបណ្តាលឲ្យហើមពោះ បែកញើស ល្ហិតល្ហៃ អស់កម្លាំង ឈឺសុដន់ ឈឺខ្នង អារម្មណ៍មិនល្អ និងពិបាករស់នៅផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ មានរឿងច្រើនណាស់ដែលអាចធ្វើឲ្យការឈឺចាប់ក្នុងពេលមករដូវរបស់អ្នកកាន់តែធ្ងន់ធ្ងរទៅៗ ដែលមានដូចជា៖
- គេងមិនគ្រប់គ្រាន់
- ជាមនុស្សស្រីដែលចូលចិត្តញ៉ាំអាហារសម្បូរជាតិកាហ្វេអ៊ីនច្រើនៗពេក
- ញ៉ាំគ្រឿងស្រវឹងច្រើនអាចបណ្តាលឲ្យថយចុះជាតិម៉ាញ៉េស្យូម និងធ្វើឲ្យឈឺចាប់កាន់តែខ្លាំងក្នុងពេលមករដូវ
- ជក់បារី
- ស្ត្រេស
- ចូលចិត្តញ៉ាំរបស់ផ្អែមៗ និងប្រៃៗពេក
- កង្វះលំហាត់ប្រាណ ឬចលនារាងកាយ៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855