ការរមួលពងស្វាសកើតឡើងដោយសារតែបំពង់បង្ហូរមេជីវិតឈ្មោលចេញពីពងស្វាសចូលលិង្គរមួល ដែលនាំឲ្យរបត់ឈាមទៅពងស្វាសត្រូវបានកាត់ផ្តាច់។ ការថយចុះលំហូរឈាមបែបនេះអាចកើតឡើងភ្លាមៗ និងបង្កជាការឈឺចាប់ និងហើមខ្លាំងក្លា។
ការរមួលពងស្វាសភាគច្រើនកើតឡើងនៅលើមនុស្សអាយុ ១២ ទៅ១៦ឆ្នាំ ប៉ុន្តែវាក៏អាចកើតឡើងលើមនុស្សគ្រប់វ័យ ឬមុននឹងកើតផងដែរ។
ជំងឺរមួលពងស្វាសច្រើនតែត្រូវការវះកាត់ជាបន្ទាន់។ បើសិនជាព្យាបាលបានលឿន ពងស្វាសច្រើនតែអាចសង្គ្រោះបាន។ ប៉ុន្តែនៅពេលលំហូរឈាមត្រូវបានកាត់ផ្តាច់យូរពេក ពងស្វាសអាចនឹងខូច និងត្រូវកាត់ចោលបាន។ យ៉ាងណាមិញ មានកត្តាប្រឈមមុខ ៣យ៉ាងដែលនាំឲ្យបុរសងាយនឹងកើតជំងឺរមួលពងស្វាស៖
- អាយុ៖ ការរមួលពងស្វាសច្រើនតែកើតមានជាញឹកញាប់នៅចន្លោះអាយុ ១២ ទៅ១៦ឆ្នាំ។
- ធ្លាប់រមួលពងស្វាសពីមុន៖ បើសិនជាអ្នកធ្លាប់ឈឺចាប់នៅពងស្វាស ហើយបាត់ទៅវិញដោយមិនបានព្យាបាល វាទំនងជាអាចកើតឡើងម្តងទៀតបាន។
- គ្រួសារធ្លាប់មានបញ្ហារមួលពងស្វាស៖ ជំងឺនេះអាចកើតឡើងជាលក្ខណៈដំណរពូជ៕