ក្រៅពីប្រើទឹកអាល់កុល ឬថ្នាំសម្លាប់មេរោគដើម្បីលាបរបួស ហើយទុកចោលឱ្យវាជាខ្លួនឯងនោះ ថាតើធ្វើយ៉ាងណាទើបអាចជួយឱ្យរបួសឆាប់ជាសះស្បើយ? (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)  កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗមួយចំនួនដែលជួយពន្លឿនភាពជាសះស្បើយនៃរបួស ៖

១. ស្អំកម្ដៅ

ការស្អំកម្ដៅលើរបួសអាចជួយពន្លឿនភាពជាសះស្បើយបានគួរឱ្យកត់សម្គាល់។ នេះក៏ព្រោះតែសីតុណ្ហភាពក្ដៅឧណ្ហៗអាចជួយជម្រុញលំហូរឈាមកាន់តែច្រើនទៅមុខរបួសពន្លឿនការជួសជុលឡើងវិញនូវកោសិកាស្បែកដែលខូចខាត។ អ្នកអាចទុកឧបករណ៍ស្អំកម្ដៅលើតំបន់ស្បែកដែលរងរបួសសម្រាប់រយៈពេលប្រហែលពី ១៥ ទៅ ៣០ នាទី។ ទោះជាយ៉ាងណាត្រូវលាងសម្អាតមុខរបួសឱ្យស្អាតជាមុនសិន។

២. ប្រទាលកន្ទុយក្រពើ

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែប្រើប្រាស់ជែលប្រទាលកន្ទុយក្រពើសស្រស់លាបលើស្បែកដែលខូចខាត ឬរបួស។ វិធីនេះមិនត្រឹមតែជួយបំបាត់ការឈឺចាប់ប៉ុណ្ណោះទេ ប៉ុន្តែក៏ពន្លឿនភាពជះសះស្បើយផងដែរ។

៣. ទទួលទានអាហារឱ្យបានត្រឹមត្រូវ

គន្លឹះដ៏ងាយបំផុតមួយទៀតដើម្បីជួយរាងកាយបង្កើនសម្ថភាពពន្លឿនភាពជាសះស្បើយនៃរបួសនោះ គឺការជ្រើសរើសអាហារសម្រាប់ទទួលទានឱ្យបានត្រឹមត្រូវ។ ចូរបង្កើនការទទួលទានអាហារដែលមានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម វីតាមីន និងជាតិរ៉ែដូចជាបន្លែបៃតង សាច់ ផ្លែក្រូច និងបន្លែពណ៌លឿង ព្រមទាំងផលិតផលអាហារផ្សំឡើងពីទឹកដោះគោជាដើម។

៤. តែផ្កា Chamomile

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែផ្សើមកញ្ចប់តែផ្កា Chamomile រួចលាបលើរបួសជាការស្រេច។ វិធីនេះក៏ជួយកម្ចាត់មេរោគបាក់តេរី ព្រមទាំងបន្ថយអាការៈហើមនិងឈឺចាប់នៃមុខរបួសផងដែរ៕