​ជំងឺ​ទឹក​ដក់​ក្នុង​ថង់​ពងស្វាស​ច្រើន​តែ​កើតមាន​ជា​ញឹកញាប់​លើ​ទារក​ទើប​នឹង​កើត ហើយ​ក៏​ច្រើន​តែ​បាត់​ទៅ​វិញ​ដោយ​មិនបាច់​ព្យាបាល​អ្វី​ដែរ​ក្នុងពេល​គេ​មាន​អាយុ​បាន​មួយ​ឆ្នាំ​ដំបូង​។ សម្រាប់​ក្មេងប្រុស​ដែល​ធំៗ និង​មនុស្ស​ចាស់​អាច​កើត​ជំងឺ​នេះ​ដែរ​ដោយសារ​តែ​ការ​រលាក ឬ​របួស​នៅក្នុង​ពងស្វាស​។

​ជំងឺ​ទឹក​ដក់​ក្នុង​ពងស្វាស​ច្រើន​តែ​មិន​បង្ក​ការឈឺចាប់ ឬ​គ្រោះថ្នាក់​អ្វី​ទេ ហើយ​ក៏​ប្រហែលជា​មិន​ត្រូវការ​ការព្យាបាល​អ្វី​ដែរ​។ យ៉ាងណាមិញ បើសិនជា​ពងស្វាស​ហើម​ខ្លាំង ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​កំណត់​រោគ​វិនិច្ឆ័យឲ្យ​បានច្បា​ស់លា​ស់​ទៅ​។

បុរស​វ័យ​កណ្តាល​ដែល​មាន​ជំងឺ​ទឹក​ដក​ក្នុង​ថង់​ពងស្វាស​ប្រហែលជា​មាន​អា​ការៈមិន​ស្រួល​ក្នុង​ខ្លួន ជា​ពិសេស​មាន​អារម្មណ៍​ថា​ពងស្វាស​ធ្ងន់​។ ការឈឺចាប់​ជា​ទូទៅ​នឹង​ខ្លាំង​ទៅៗ​ទៅតាម​ទំហំ​នៃ​ការ​រលាក​។ ពេលខ្លះ ការ​ហើម​ប្រហែល​ជា​តូច​នៅ​ពេល​ព្រឹក និង​ធំ​នៅ​ពេល​ថ្ងៃ​។

ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​បើសិនជា​អ្នក ឬ​កូន​មាន​បញ្ហា​ហើម​ពងស្វាស​។ យក​ល្អ​គួរតែ​ធ្វើ​ការទាត់ចោល​នូវ​មូលហេតុ​នៃ​ការ​ហើម​ដែល​ត្រូវការ​ការព្យាបាល​។ ឧទាហរណ៍ ទឹក​ដក់​ក្នុង​ថង់​ពងស្វាស​អាចទាក់ទង​នឹង​ការ​ខ្សោយ​នៃ​ជញ្ជាំង​ពោះ ដែល​ជាហេតុ​នាំ​ឲ្យ​ពោះវៀន​លូន​ចូល​ក្នុង​ថង់​ពងស្វាស​បាន​។

ចំពោះ​ក្មេង​ដែល​មាន​ទឹក​ដក់​ក្នុង​ថង់​ពងស្វាស​ជាធម្មតា​នឹង​បាត់​ទៅ​វិញ​ដោយ​ខ្លួនឯង​។ យ៉ាងណាមិញ បើសិន​ជា​ជំងឺ​នេះ​មិន​បាត់​ទៅ​វិញ​ក្រោយពី​អាយុ​បាន​មួយ​ឆ្នាំ​ហើយ​ទេ ឬ​វា​កាន់តែ​ធំ​ទៅៗ វា​ក៏​គួរតែ​ដល់ពេល​ទៅ​ជួប​ពេទ្យ​ដើម្បី​ព្យាបាល​ហើយ​។

ចូរ​ស្វែងរក​ការព្យាបាល​ភ្លាមៗ​បើសិន​ជា​អ្នក ឬ​កូន​ស្រាប់តែ​ឈឺចាប់​នៅក្នុង​ថង់​ពងស្វាស​ខ្លាំងក្លា ឬ​ហើម​ភ្លាមៗ ជាពិសេស​ក្នុង​រយៈពេល​ច្រើន​ម៉ោង​នៃ​ការ​របួស​នៅ​ថង់​ពងស្វាស​។ អាការៈ​ទាំងនេះ​អាច​កើត​ឡើង​ជាមួយ​គ្នា​នឹង​បញ្ហា​មួយចំនួន​ដែរ ដូចជា ការស្ទះ​លំហូរ​ឈាម​ដោយសារតែ​ពងស្វាស​រមួល​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង