​លិង្គ ឬ​ប្រដាប់​ភេទបុរស មាន​ទំហំ​ខុសៗ​គ្នា ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត ពី​ជនជាតិ​មួយ​ទៅ​ជនជាតិ​មួយ​ទៀត ដោយ​អាស្រ័យ​ទៅលើ រូបរាង កម្ពស់ ទម្ងន់ និង​សាច់ដុំ​របស់​បុរស​នោះ​។ មនុស្ស​ប្រុស​ភាគច្រើន មាន​ប្រដាប់ភេទ ប្រវែង​ប្រហែល​ជា ៩ សង់ទីម៉ែត្រ ពេល​ធម្មតា (​ពេល​មិន​ទាន់​ឡើង​រឹង​) ហើយ​វា​ជា​រឿង​ធម្មតា​ទេ ដែល​អ្នកខ្លះ មាន​ប្រវែង​ខ្លី ឬ​វែង​ជាង​នេះ​នោះ​។ យ៉ាងណាមិញ ក៏​មាន​រឿង ឬ​កត្តា​មួយចំនួន​ផង​ដែរ ដែល​អាច​ធ្វើឲ្យ​លិង្គ​របស់អ្នក ទៅ​ជា​តូច ឬ​ធំ​ជាង​មុន​ជា​បណ្តោះអាសន្ន ដូចជា ពេល​ហែល​ទឹក ឬ​ក្នុង​ខែត្រជាក់​ជាដើម​។

​មិនមែន​ជា​រឿង​ភ្ញាក់ផ្អើល​នោះ​ទេ ដែលថា ពេល​ឡើង​រឹង លិង្គ​របស់​មនុស្ស​ប្រុស អាច​មាន​ប្រវែង​ចាប់ពី ១៥ ទៅ ១៨ សង់ទីម៉ែត្រ​នោះ​។​

​ត្រូវ​ចង​ចាំ​ថា អ្នក​មិន​អាច​ពង្រីក​ប្រដាប់​ភេទ​របស់​អ្នក តាមរយៈ​ការ​ហាត់ប្រាណ ឬ​ការ​សមាធិ​នោះទេ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង