​ក្នុងពេល​មាន​ផ្ទៃពោះ​គឺជា​ពេលវេលា​ដ៏​សំខាន់​មួយ​ដែល​ស្ត្រី​ត្រូវតែ​ប្រុងប្រយ័ត្ន​ជាង​គេ​នៅ​ពេល​ញ៉ាំ​អាហារ​តែម្តង ព្រោះ​ទារក​ក្នុង​ផ្ទៃ​ត្រូវការ​ជីវជាតិ​សំខាន់​សម្រាប់​លូតលាស់ និង​ធំធាត់​ពី​អ្នក​។ ប៉ុន្តែ​បើសិនជា​អ្នក​គិតថា ការ​ញ៉ាំ​ផ្សិត​ក្នុងពេល​មាន​ផ្ទៃពោះ​មាន​សុវត្ថិភាព ឬ​អត់​នោះ ចូរ​បន្ត​អាន​អត្ថបទ​នេះ​បន្ថែម​ទៀត​ទៅ​។

​ដោយ​យោង​ទៅតាម​អ្នកជំនាញ​ខាង​អាហារូបត្ថម្ភ​បានឲ្យដឹងថា ស្ត្រី​មាន​ផ្ទៃពោះ​គួរតែ​បញ្ចូល​ផ្សិត​ទៅ​ក្នុង​របប​អាហារ​ពួកគេ​ឲ្យបាន​ច្រើន​ដោយសារតែ​៖

វីតាមីន B កំ​ផ្លេច​
ផ្សិត​ជា​ប្រភព​ដ៏​ឆ្លាត​វៃ​មួយ​នៃ​វីតាមីន​សំខាន់ៗ ជាពិសេស Niacin និង Riboflavin ដែល​មាន​នាទី​ជំរុញ​ដល់​សុខភាព​ស្បែក សរសៃប្រសាទ និង​ផ្លូវ​រំលាយ​អាហារ ព្រមទាំង​ផ្តល់​ថាមពល​ដល់​រៀងកាយ​ថែម​ទៀត​។

វីតាមីន D
វីតាមីន D មាន​សារៈសំខាន់​ក្នុងពេល​មាន​ផ្ទៃពោះ ព្រោះ​វា​ជួយ​ដល់​ការ​បឺត​ស្រូប​ជាតិ​កាលស្យូម​ចេញពី​ចំណីអាហារ សម្រាប់​ការលូតលាស់​ដល់​ឆ្អឹង​ទារក​។

ជាតិ​ដែក​
តើ​អ្នក​មាន​ដឹង​ទេ​ថា ក្នុងពេល​មាន​ផ្ទៃពោះ ចំណុះ​ឈាម​នឹង​កើនឡើង ដូច្នេះ​អ្នកត្រូវ​ការអេ​ម៉ូគ្លូ​ប៊ីន​កាន់តែច្រើន មានន័យ​ថា រាងកាយ​នឹង​ត្រូវការ​ជាតិ​ដែក​កាន់តែ​ច្រើន​ថែមទៀត​។ អ្នក​ត្រូវ​តែ​ញ៉ាំ​ជាតិ​ដែក​ប្រមាណ ២៥​មី​លី​ក្រាម​រាល់ថ្ងៃ​។​

ជាតិ​សរសៃ និង​អង់​ទី​អុក​ស៊ីដង់​
ផ្សិត​ផ្តល់​ជា​អង់​ទី​អុក​ស៊ីដង់​ដើម្បី​ការពារ​កោសិកា​ពី​ការខូចខាត​ដោយ​សារ​រ៉ាឌីកាល​សេរី​។ ជាតិ​សរសៃ​ក្នុង​ផ្សិត​នឹង​ជួយ​បង្ការ​ការ​ទល់លាមក​ដែល​ជា​បញ្ហា​កើត​មាន​ជា​ញឹកញាប់​ក្នុងពេល​មាន​ផ្ទៃពោះ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង