​ថ្នាំ​ផ្សះ​មិនមែន​តែងតែ​ជា​អ្វី​ដែល​អ្នក ឬ​កូន​តូចៗ​របស់​អ្នកត្រូវការ​ដើម្បី​ព្យាបាល​ជំងឺ​រហូត​នោះទេ​។ ដោយ​យោង​ទៅតាម​អ្នក​ជំនាញ​របស់​ក្រុមការងារ www.heath.com.kh បានឲ្យដឹងថា​៖

  • ​ថ្នាំ​ផ្សះ​មិណ​អាច​ព្យាបាល​ជំងឺ​ផ្តាសាយ​ដែល​បណ្តាល​មក​ពី​វីរុស​ឡើយ​។ ថ្នាំ​ផ្សះ​អាច​ប្រើ​តែ​លើ​ករណី​ជំងឺ​បង្កឡើង​ដោយ​បាក់តេរី​តែមួយគត់​។​
  • ​ការប្រើ​ថ្នាំ​ផ្សះ​ច្រើន​ជ្រុល​អាច​បណ្តាល​ឲ្យ​បាក់តេរីស៊ាំ​ថ្នាំ​នេះ​បាន ហើយក៏​មិន​មាន​ប្រសិទ្ធភាព​នៅ​ពេល​ព្យាបាល​ជំងឺ​ដដែល​ដែរ ទោះបីជា​ឈឺ​តិចតួច​ក៏​ដោយ​។​
  • ​ថ្នាំ​ផ្សះ​អាច​បណ្តាលឲ្យ​មាន​ផល​រំខាន​តិចតួច​ដូចជា រាក​រូស​
  • ​ចំពោះ​ស្លេ​ស្តពណ៌​បៃតង ឬ​លឿង​អាច​ជា​សញ្ញា​មួយ​នៃ​ការបង្ក​រោគ​ដោយ​វីរុស ឬ​បាក់តេរី​។ រោគសញ្ញា​ដែល​មាន​រយៈពេល​ច្រើនជាង ១០​ថ្ងៃ បូករួម​នឹង​ក្តៅខ្លួន​ទៀត​នោះ អាច​មានន័យថា ជា​ការបង្ក​រោគ​ដោយ​បាក់តេរី​ហើយ​។
  • ​មិនមែន​ការបង្ក​រោគ​នៅ​ត្រចៀក​ទាំងអស់​សុទ្ធតែ​ត្រូវការ​ថ្នាំ​ផ្សះ​ដើម្បី​ព្យាបាល​ឡើយ ព្រោះ​មាន​ករណី​ច្រើនណាស់​ដែល​វា​នឹង​ជា​ដោយ​ខ្លួនឯង​ដោយ​មិនបាច់​ព្យាបាល​អ្វី​ទាំងអស់​។
  • ​ការ​ឈឺបំពង់ករ​ភាគច្រើន​គឺ​បង្កឡើង​ដោយ​វីរុស តែ​ការ​ឈឺបំពង់ករ​បែប Strep throat គឺ​ត្រូវការ​ថ្នាំ​ផ្សះ​ព្យាបាល​។​
  • ​មិន​ត្រូវ​ចែករំលែក​ថ្នាំ​ផ្សះ​របស់​អ្នក​ទៅ​អ្នកដទៃ​ប្រើ​ឡើយ ចូរ​ប្រើប្រាស់​ថ្នាំ​នេះ​ឲ្យបាន​គ្រប់​ចំនួន​ទៅ​តាម​វេជ្ជបញ្ជា​របស់​គ្រូពេទ្យ​ទោះបីជា​អ្នក​មាន​អារម្មណ៍ល្អ ឬ​ជា​ហើយ​ក៏​ដោយ​៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង