បន្ទាប់ពី​ការពិនិត្យ​របស់ អង្គការ​សុខភាព​ពិភពលោក (WHO) បាន​រកឃើញថា វ៉ាក់សាំង​របស់ Pfizer / BioNTech បាន​បំពេញ​តាម​លក្ខណៈវិនិច្ឆ័យ​ចាំបាច់ សម្រាប់​អត្ថប្រយោជន៍​សុវត្ថិភាព និង​ប្រសិទ្ធភាព​ខ្ពស់ជាង​ហានិភ័យ​របស់​វា​នោះ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ WHO បាន​ចុះបញ្ជី​វ៉ាក់សាំង​កូ​វីដ​-១៩ របស់​ក្រុមហ៊ុន Pfizer និង BioNTech សម្រាប់​ការប្រើប្រាស់​បន្ទាន់ ក្នុង​គោលបំណង​ឱ្យ​បណ្តា​ប្រទេស​កំពុងអភិវឌ្ឍន៍​មាន​សិទ្ធិ​ទទួលបាន​។​

​អង្គការ​សុខភាព​ពិភពលោក បាន​បង្កើត​ដំណើរការ​ចុះបញ្ជី​ប្រើប្រាស់​បន្ទាន់ របស់ខ្លួន​ដើម្បី​ជួយ​ប្រទេស​ក្រីក្រ​ដែល​គ្មាន​ធនធាន​បទ​ប្បញ្ញត្តិ​ផ្ទាល់ខ្លួន​ដើម្បី​អនុម័ត​យ៉ាង​ឆាប់រហ័ស​នូវ​ថ្នាំ​ថ្មី​សម្រាប់​ជំងឺ​កូ​វីដ​-១៩ បើ​មិន​ដូច្នេះ​ទេ​អាច​នាំឱ្យមាន​ការពន្យារ​ពេល​យូរ​។​

​ប្រធាន​កម្មវិធី​សិទ្ធិ​ទទួល​ថ្នាំ​បង្ការ​របស់ WHO និយាយថា “​នេះ​គឺជា​ជំហាន​វិជ្ជមាន​មួយ​ឆ្ពោះទៅរក​ការធានា​ឱ្យ​សកលលោក​អាច​ទទួលបាន​វ៉ាក់សាំង​កូ​វីដ-​១៩៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង