វាពិបាកក្នុងការនិយាយនៅពេលនេះ។ យោងទៅតាមទិនានុប្បវត្តិវិទ្យាសាស្ត្រ The Lancet បច្ចុប្បន្នយើងមានតែព័ត៌មានពីការសាកល្បងដំណាក់កាលទី១ និងទី២ នៃCoronaVac។
អ្នកនិពន្ធម្នាក់ បាននិយាយថាលទ្ធផលទាំងនោះ ដែលផ្អែកលើអ្នកចូលរួម ១៤៤ នាក់នៅក្នុងដំណាក់កាលទី១ និង ៦០០នាក់នៅក្នុងដំណាក់កាលទី២ មានន័យថាវ៉ាក់សាំងនេះ “សមស្របសម្រាប់ការប្រើប្រាស់បន្ទាន់” ។
CoronaVac បានឆ្លងកាត់ការសាកល្បងដំណាក់កាលទីបីនៅក្នុងប្រទេសប្រេស៊ីលឥណ្ឌូនេស៊ីនិងតួកគី។
កាលពីដើមសប្តាហ៍មុនទិន្នន័យបណ្តោះអាសន្នពីការសាកល្បងដំណាក់កាលចុងក្រោយនៅប្រទេសទួរគីបានបង្ហាញថាវ៉ាក់សាំងមានប្រសិទ្ធភាព ៩១,២៥% ។
ទោះយ៉ាងណាអ្នកស្រាវជ្រាវនៅក្នុងប្រទេសប្រេស៊ីលបាននិយាយថាវ៉ាក់សាំងនេះមានប្រសិទ្ធភាពជាង ៥០% ប៉ុន្តែមិនបានទទួលលទ្ធផលពេញលេញទេដោយចោទជាសំណួរអំពីតម្លាភាព។
វ៉ាក់សាំងនេះបានចាប់ផ្តើមសាកល្បងនៅដំណាក់កាលចុងក្រោយនៅប្រេស៊ីលដែលបានរាយការណ៍អំពីចំនួនអ្នកស្លាប់ខ្ពស់បំផុតទី២ នៅលើពិភពលោកកាលពីដើមខែតុលា។
ការសាកល្បងទាំងនេះ ត្រូវបានបញ្ឈប់មួយរយៈខ្លីនៅក្នុងខែវិច្ឆិកា បន្ទាប់ពីមានរបាយការណ៍ថា អ្នកស្ម័គ្រចិត្តបានស្លាប់ ប៉ុន្តែការស្លាប់នេះ ត្រូវបានរកឃើញថាមិនមានទំនាក់ទំនងជាមួយវ៉ាក់សាំង។
SinoVac ត្រូវបានអនុម័តឱ្យប្រើប្រាស់ជាបន្ទាន់នៅក្នុងក្រុម ដែលមានហានិភ័យខ្ពស់នៅក្នុងប្រទេសចិន ចាប់តាំងពីខែកក្កដា។
នៅក្នុងខែកញ្ញា ការធ្វើតេស្តត្រូវបានធ្វើឡើងលើអ្នកស្ម័គ្រចិត្តជាង ១០០០ នាក់ដែលក្នុងនោះមានអ្នកខ្លះបង្ហាញថាអស់កម្លាំងតិចតួច ឬមិនស្រួល … មិនលើសពី ៥% ។
សាស្ត្រាចារ្យដដែលបាននិយាយនៅមុនដំណាក់កាលទី៣ នៃលទ្ធផលថា វាពិបាកក្នុងការធ្វើអត្ថាធិប្បាយអំពីប្រសិទ្ធភាពនៃវ៉ាក់សាំងនៅពេលនោះ ដោយការផ្តល់ព័ត៌មាន មានកំណត់។
លោកបានមានប្រសាសន៍ថា “ផ្អែកលើទិន្នន័យបឋម… CoronaVac ទំនងជាវ៉ាក់សាំងមានប្រសិទ្ធិភាព ប៉ុន្តែយើងចាំបាច់ត្រូវរង់ចាំលទ្ធផល នៃការសាកល្បងដំណាក់កាលទី៣” ។
នេះគឺជាមធ្យោបាយតែមួយគត់ ដើម្បីបង្ហាញថាវ៉ាក់សាំងមានសុវត្ថិភាព និងមានប្រសិទ្ធភាពក្នុងការប្រើក្នុងកម្រិតប្រជាជន៕