ជំងឺមហារីកពងស្វាសកើតឡើងនៅក្នុងពងស្វាស ដែលស្ថិតក្នុងថង់ពងស្វាសតែម្តង។ ពងស្វាសគឺជាសរីរាង្គភាពប្រុស មាននាទីផលិតអ័រម៉ូនភេទ និងមេជីវិតឈ្មោលដើម្បីបន្តពូជ។ បើយើងប្រៀបធៀបនឹងមហារីកផ្សេងៗទៀត ជំងឺមហារីកពងស្វាសកម្រនឹងកើតមានណាស់។ ប៉ុន្តែមហារីកពងស្វាសភាគច្រើនកើតលើបុរសជនជាតិអាមេរិកអាយុពៅ ១៥ ទៅ៣៥ឆ្នាំ។
មហារីកពងស្វាសអាចព្យាបាលបាន ទោះបីជាវារាលដាលពេញពងស្វាសក៏ដោយ។ ដោយយោងទៅតាមប្រភេទ និងដំណាក់កាលនៃមហារីកនេះ អ្នកប្រហែលជាត្រូវការការព្យាបាលច្រើនចូលគ្នាផង។
អាការៈរបស់ជំងឺមហារីកពងស្វាសមានដូចជា៖
• មានដុំសាច់ ឬពងស្វាសមួយចំហៀងរីកធំ
• មានអារម្មណ៍ថាពងស្វាសធ្ងន់ទៅៗ
• ឈឺខ្ទកៗនៅក្នុងពោះ ឬគ្រលាន
• មានដកទឹកនៅក្នុងថង់ពងស្វាស
• ឈឺចាប់ ឬមិនស្រួលក្នុងពងស្វាស ឬថង់ពងស្វាស
• ឈឺខ្នង
យ៉ាងណាមិញ យកល្អគួរតែទៅជួបពេទ្យដើម្បីពិនិត្យបើសិនជាអ្នករកឃើញថាមានការឈឺចាប់ ហើម ឬមានដុំច្រើនក្នុងពងស្វាស ឬតំបន់គ្រលាន ជាពិសេសអាការៈទាំងនោះកើតឡើងយូរជាង ២សប្តាហ៍៕