​ការ​រមាស់​នៅ​ពងស្វាស​អាច​ប៉ះពាល​ដល់​របៀប​រស់នៅ​ប្រចាំ​ថ្ងៃ​បាន​។ បើសិន​ជា​អ្នក​កំពុងតែ​ជួប​បញ្ហា​នេះ​មែន ក៏​មិន​បាច់​បារម្ភ​អី ព្រោះថា​បុរស​ប្រមាណ ២០​ភាគរយ​នៅ​ទូទាំង​ពិភពលោក​កំពុងតែ​ជួប​បញ្ហា​នេះដែរ​។

​យ៉ាងណាមិញ ការ​រមាស់​នៅ​ពងស្វាស​អាច​បណ្តាលមកពី​បញ្ហា​ធំៗ​ចំនួន ៥​ប្រភេទ​ដូចជា​៖

  1. ​មាន​ចៃ​៖ ធម្មតា​ចៃ​ត្រូវបាន​គេ​ចាត់ទុកថា​ជា​ប៉ា​រ៉ា​សិត ដែល​វា​ឆ្លង​តាមរយៈ​ការ​រួមភេទ​។
  2. ​ជំងឺ​ប៉េស​៖ វា​គឺជា​ជំងឺ​កាមរោគ​មួយ​ប្រភេទ​ដែល​បណ្តាល​មក​ពី​វីរុស​ពីរ​ប្រភេទ​គឺ Herpes Simplex Type I និង Herpes Simplex Type 2​។
  3. ​ជំងឺ​ឬ​ស​ប្រដាប់ភេទ​៖ ជំងឺ​នេះ​ក៏​ជា​ជំងឺ​កាមរោគ​ដែរ គ្រាន់តែ​បណ្តាលមកពី​វីរុស​ខុសគ្នា ឈ្មោះថា Human Papilloma Virus (HPV)​។
  4. ​ការបង្ក​រោគ​ផ្សិត​៖ ការបង្ក​រោគ​ប្រភេទ​នេះ​ចាប់ផ្តើម​ជាមួយនឹង​ការ​រមាស់ និង​ឡើង​កន្ទួល​លើ​ស្បែក​ក្រោយ​។
  5. ​ការ​រលាក​ស្បែក​៖ វា​គឺជា​ការបង្ក​រោគ​នៅលើ​ស្បែក​មួយ​ប្រភេទ​ដែល​ជា​ទូទៅ​បង្កឡើង​ដោយ​ការ​អាឡែ​ហ្ស៊ី ដែល​ធ្វើឲ្យ​ស្បែក​នៅ​ពងស្វាស​ទៅ​ជា​ក្រហម ស្ងួត បែក​ស្រកា និង​ពងបែក​ទៀតផង​៕