​ចូរ​ចាំ​ថា បុរស​ដែល​មាន​មេ​ជីវិត​ឈ្មោល​តិច មិន​អាច​ស្វែងរក​អំណះអំណាង​តាមរយៈ​ការធ្វើ​សកម្មភាព​ផ្លូវភេទ​មិនល្អ ឬ​មាន​ភាព​ថប់​អារម្មណ៍​ក្នុង​ពេល​រួមភេទ​ឡើយ​។ យ៉ាងណាមិញ មាន​អាការៈ​មួយចំនួនតូច​ដែរ ដែល​អាច​បញ្ជាក់​ថា អ្នក​កំពុងតែ​មាន​បញ្ហា​ខ្សោយ​មេ​ជីវិត​ឈ្មោល ឬ​មាន​មេ​ជីវិត​ឈ្មោល​តិច​។

មិនសូវ​មាន​រោម​នៅមុខ​
អ្នក​ដឹង​ហើយ​ថា មេ​ជីវិត​ឈ្មោល​តិច​អាច​បណ្តាលមកពី​អតុល្យភាព​អ័រម៉ូន ដែល​វា​ក៏​អាច​នាំ​ឲ្យ​មិនសូវ​មាន​រោម​នៅមុ​ខដែរ​។ ដូច្នេះ​កាលណា​រោម​នៅមុខ​មិនសូវមាន អាច​ជា​សញ្ញា​មួយ​បញ្ជាក់ថា មេ​ជីវិត​ឈ្មោល​មាន​តិច​ដែរ​។

សម្លេង​ស្អក​ខ្លាំង​
ការសិក្សា​មួយ​បញ្ជាក់ថា បុរស​ដែល​មាន​សម្លេង​ស្អក​ខ្លាំង ឬ​បែក​សម្លេង​ខ្លាំង គឺ​មាន​ចំនួន​មេ​ជីវិត​ឈ្មោល​ទាប​ណាស់​។ នេះ​ដោយសារ​តែ​អ័រម៉ូន​តេស្តូ​ស្តេ​រ៉ូន​ធ្វើឲ្យប៉ះពាល់​ដល់​ការបញ្ចេញសម្លេ​ង ហើយក៏​ប៉ះពាល់​ដល់​ការផលិត​មេ​ជីវិត​ឈ្មោល​បានដែរ​។

មិនសូវ​មាន​សាច់ដុំ​
បើសិន​ជា​អ្នក​ជា​មនុស្ស​មិនសូវ​មាន​សាច់ដុំ អ្នក​ក៏​ប្រហែលជា​មាន​មេ​ជីវិត​ឈ្មោល​មិន​គ្រប់​ឡើយ​។ រឿង​នេះ​ច្រើនតែ​កើតឡើង​នៅ​ពេល​អ្នក​មាន​បញ្ហា​ជំងឺ​ហ្សែ​ន​។ យ៉ាងណាមិញ​វា​កម្រ​នឹង​កើតមាន​ខ្លាំងណាស់​។

ទឹកកាម​តិច​
ទឹកកាម​គឺជា​សារធាតុ​រាវ​មួយ​ប្រភេទ​មាន​លក្ខណៈ​ដូច​ទឹកដោះគោ​ដែលមាន​មេ​ជីវិត​ឈ្មោល​នៅក្នុង​នោះ​ដែរ​។ បើសិនជា​អ័រម៉ូន​តេស្តូ​ស្តេ​រ៉ូន​មាន​ទាប អ្នក​នឹង​មាន​មេ​ជីវិត​ឈ្មោល​ទាប​ដែរ ហើយ​វា​នឹង​បង្ហាញ​តាមរយៈ​ទឹកកាម​។

អស់កម្លាំង​
អ្នក​ប្រហែលជា​មាន​អារម្មណ៍​ថា​អស់កម្លាំង​ខ្លាំង​បើសិនជា​អ័រម៉ូន​តេស្តូ​ស្តេ​រ៉ូន​ចុះ​ទាប​។ បើសិន​ជា​អ្នក​នៅ​តែ​មាន​អារម្មណ៍​អស់កម្លាំង​ទៀត​ក្រោយ​ពី​គេង​ច្រើន​ហើយ នោះ​គឺជា​សញ្ញា​បញ្ជាក់ថា​ថា មាន​មេ​ជីវិត​ឈ្មោល​ទាប​។

មិន​អាច​ធ្វើឲ្យ​ប្រពន្ធ​មាន​កូន​បាន​
ជា​ចុងក្រោយ បើសិន​ជា​អ្នក​កំពុង​តែ​ព្យាយាម​យក​កូន​រយៈពេល​មួយ​ឆ្នាំ ឬ​ពីរ​ឆ្នាំ​ហើយ នៅតែ​មិន​អាច​ធ្វើឲ្យ​ប្រពន្ធ​មាន​ផ្ទៃពោះបាន​ទៀត​នោះ វា​អាចោ​យ​សារ​តែ​មេ​ជីវិត​ឈ្មោល​របស់​អ្នក​មាន​ការផលិត​តិច​ជាង​ធម្មតា​ហើយ​។ យ៉ាងណាមិញ រឿង​នេះ​មិនមែន​បន្ទោស​តែ​ម្ខាង​ឡើយ តែ​អ្នក​ក៏​ជា​អ្នកចូលរួម​អំពី​រឿង​នេះ​ដែរ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង