ឧស្សាហ៍ជួបប្រទះបញ្ហាច្រាលទឹកអាស៊ីតក្រពះមែនទេ? (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ក្រៅពីការទទួលទានអាហារមានផ្ទុកជាតិអាស៊ីត អាហារហឹរ និងការគេងភ្លាមៗក្រោយពេលអាហារនោះអាការៈច្រាលទឹកអាស៊ីតក្រពះក៏អាចកើតមានឡើងដោយសារកត្តាមួយចំនួនផ្សេងទៀតផងដែរ។ ថាតើកត្តាទាំងនោះមានអ្វីខ្លះទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីកត្តាដែលអាចបង្កបញ្ហាច្រាលទឹកអាស៊ីតក្រពះ ព្រមទាំងគន្លឹះងាយៗជួយដោះស្រាយបញ្ហា ៖

  • កត្តាដែលអាចបង្កបញ្ហាច្រាលទឹកអាស៊ីតក្រពះ

១. ការទទួលទានថ្នាំគ្រាប់ខ្លាញ់ត្រី

ពិតណាស់ខ្លាញ់ត្រី គឺល្អចំពោះអារម្មណ៍ ខួរក្ាល និងសុខភាពសសៃឈាមបេះដូងដោយវាមានផ្ទុកសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា ៣។ ប៉ុន្តែតើអ្នកធ្លាប់ដឹងទេថាការទទួលទានថ្នាំគ្រាប់ខ្លាញ់ត្រីអាចបង្កបញ្ហាច្រាលទឹកអាស៊ីតក្រពះ? ដូច្នេះដើម្បីជាការប្រសើរចូរព្យាយាមទទួលទានត្រីឱ្យបានច្រើនជំនួសការប្រើប្រាស់ថ្នាំគ្រាប់ខ្លាញ់ត្រី។

២. ការទទួលទានសូកូឡា

នេះក៏ព្រោះតែសូកូឡាមានផ្ទុកជាតិកាហ្វេអ៊ីន ជាតិខ្លាញ់ និងកាកាវដែលសុទ្ធតែមានឥទ្ធិពលអាចបង្កបញ្ហាច្រាលទឹកអាស៊ីតក្រពះ។ ដើម្បីជាការប្រសើរចូរកម្រិតការទទួលទានអាហារនេះ។

៣. ការជក់បារី

ការជក់បារីអាចផ្ដល់ផលប៉ះពាល់គួរឱ្យព្រួយបារម្ភជាច្រើនចំពោះសុខភាព រួមបញ្ចូលទាំងបញ្ហាច្រាលទឹកអាស៊ីតក្រពះ។ ដូច្នេះប្រសិនបើអ្នកជាអ្នកជក់បារី ហើយតែងជួបប្រទះបញ្ហាច្រាលទឹកអាស៊ីតក្រពះក្នុងពេលជាមួយគ្នានោះ អ្នកគួរតែពិចារណាបោះបង់ចោលនូវទម្លាប់នេះជាចាំបាច់។

៤. ការទទួលទានភេសជ្ជៈកាបូណាត ឬភេសជ្ជៈកំប៉ុង

អ្នកក៏ចាំបាច់គួរចៀសវាងទទួលទានភេសជ្ជៈកំប៉ុងផងដែរ ប្រសិនបើមិនចង់ជួបប្រទះបញ្ហាច្រាលទឹកអាស៊ីតក្រពះ។ ភេសជ្ជៈប្រភេទនេះអាចបណ្ដាលឱ្យក្រពះរីកធំ ហើយបង្កើនសម្ពាធលើផ្ទៃជញ្ជាំងក្រពះបង្កបញ្ហាច្រាលទឹកអាស៊ីតក្រពះ។ ណាមួយភាគច្រើននៃភេសជ្ជៈកំប៉ុងមានផ្ទុកជាតិអាស៊ីតនិងកាហ្វេអ៊ីន។

៥. ធាត់លើសទម្ងន់

អ្នកធាត់លើសទម្ងន់ គឺងាយនឹងជួបប្រទះអាការៈច្រាលទឹកអាស៊ីតក្រពះជាញឹកញាប់។ នេះក៏ព្រោះតែជាតិខ្លាញ់ដែលស្ថិតត្រង់ផ្នែកកណ្ដាលនៃរាងកាយបង្កសម្ពាធក្នុងក្រពះ។ ម្យ៉ាងវិញទៀតអ្នកដែលធាត់លើសទម្ងន់មានទម្លាប់ទទួលទានអាហារមិនល្អ។

៦. ការប្រើប្រាស់ថ្នាំមួយចំនួន

ថ្នាំប្រភេទប្រឆាំងការរលាក ថ្នាំអង់ទីប៊ីយូទិក ថ្នាំសម្ពាធឈាមឡើងខ្ពស់ និងថ្នាំប្រភេទ non-steroidal សុទ្ធតែមានឥទ្ធិពលបង្កអាការៈច្រាលទឹកអាស៊ីតក្រពះ។

  • គន្លឹះងាយៗព្យាបាលបញ្ហាច្រាលទឹកអាស៊ីតក្រពះ

១. ទទួលទានទឹក

ប្រសិនបើទឹកដោះគោបែរជាធ្វើឲ្យអាការៈរបស់អ្នកកាន់តែអាក្រក់ជាងមុន ចូរទទួលទានទឹកធម្មតា ១ កែវ ជំនួសវិញ។ ទឹកមានប្រសិទ្ធិភាពធ្វើឲ្យទឹកអាស៊ីតក្រពះស្រាល ឬខ្សោយ ហើយដើម្បីជាការប្រសើរនោះចូរទទួលតានទឹក ១ ទៅ ២ កែវ នៅពេលព្រឹកខណៈពេលពោះទទេរ ប្រសិនបើអ្នកងាយនឹងជួបប្រទះបញ្ហាច្រាលទឹកអាស៊ីតក្រពះ។

២. ទទួលទានចេក

នោះក៏ព្រោះតែចេកជាប្រភពដ៏ប្រសើរនៃជាតិប៉ូតាស្យូមដែលគ្រប់គ្រងកម្រិតនៃទឹកអាស៊ីតក្រពះ។ផ្លែចេកក៏ជួយបង្កការផលិតទឹករំអិលក្នុងក្រពះទប់ស្កាត់មិនឱ្យអាស៊ីតក្រពះកើនឡើងខ្ពស់ ឬច្រើនពេកផងដែរ។ រីឯបរិមាណខ្ពស់នៃជាតិសសៃក្នុងផ្លែចេកបង្កើនការរំលាយអាហារកាត់បន្ថយបញ្ហាច្រាលទឹកអាស៊ីតក្រពះបានយ៉ាងប្រសើរ។ ដើម្បីទទួលបានលទ្ធផលកាន់តែប្រសើរ ចូរជ្រើសរើសចេកទុំខ្លាំងក៏ព្រោះវាមានផ្ទុកសម្បូរជាតិប៉ូតាស្យូមច្រើនជាងធម្មតា។

៣. ទឹកដោះគោត្រជាក់

ជាតិកាល់ស្យូមខ្ពស់ក្នុងទឹកដោះគោជួយទប់ស្កាត់ការប្រមូលផ្ដុំអាស៊ីតក្នុងក្រពះ។ ដូច្នេះកុំភ្លេចទទួលទានទឹកដោះគោស្រស់ត្រជាក់មួយកែវនៅពេលណាអ្នកមានអារម្មណ៍ថាក្រហាយៗក្នុងក្រពះ។ ទោះជាយ៉ាងណាត្រូវ​​​ប្រាកដថា ទឹកដោះគោស្រស់ដែលអ្នកទទួលទានគ្មានស្ករនិងសារធាតុបន្ថែមផ្សេងទៀត។

៤. ទឹកប្រទាលកន្ទុយក្រពើ

ការទទួលទានទឹកប្រទាលកន្ទុយក្រពើក៏មានអត្ថប្រយោជន៍ណាស់ដែរខណៈពេលអ្នកកំពុងទទួលរងបញ្ហាច្រាលអាស៊ីតក្រពះដោយភេសជ្ជៈនេះជួយគ្របស្រទាប់បំពង់អាហារ និងក្រពះ ទប់ស្កាត់ការរលាក។ ទោះជាយ៉ាងណាត្រូវប្រាកដថាទឹកប្រទាលកន្ទុយក្រពើដែលអ្នកយកមកទទួលទាន គឺសុទ្ធ ១០០ ភាគរយ។

៥. ទទួលទានគ្រាប់ជី

គ្រាប់ជីមានប្រសិទ្ធិភាពបំផុតដោះស្រាយបញ្ហាក្រហាយទ្រូងដោយវាជាប្រភពដ៏ប្រសើរនៃប្រូតេអ៊ីន 
អាស៊ីតខ្លាញ់អូមេហ្គា ៣ ម៉ាញ៉េស្យូម ជាតិសសៃ ជាតិដែក និងសេលេញ៉ូម។ គ្រាន់តែយកគ្រាប់ជី ១ ស្លាបព្រាបាយពេញលាយជាមួយទឹកធម្មតាហើយទទួលទានជាការស្រេច។

៦. កាត់បន្ថយការទទួលទានគ្រឿងស្រវឹង

ការទទួលទានគ្រឿងស្រវឹងនៅពេលអ្នកកំពុងជួបប្រទះបញ្ហាច្រាលទឹកអាស៊ីតក្រពះ គឺមិនល្អសោះឡើយ ដោយវាអាចធ្វើឱ្យស្ថានភាពនៃជំងឺកាន់តែធ្ងន់ធ្ងរជាងមុន។ ភេសជ្ជៈមានជាតិអាល់កុលបង្កើនបរិមាណនៃជាតិអាស៊ីតក្នុងក្រពះដែលបណ្ដាលឱ្យអ្នកក្រហាយទ្រូងឈឺចាប់កាន់តែខ្លាំង។ ទោះបីជាទទួលទានក្នុងកម្រិតមធ្យមក៏ដោយ ក៏គ្រឿងស្រវឹង ឬជាតិអាល់កុលអាចបង្កបញ្ហាច្រាលអាស៊ីតក្រពះម្ដងម្កាលដែរ។

  • អាហារនិងភេសជ្ជៈដែលគួរចៀសវាង

១. អាហារ Fast Food

អាហារប្រភេទនេះមានផ្ទុកសម្បូរទៅដោយជាតិខ្លាញ់ ឬប្រេងដែលអាចធ្វើអោយអាការៈនៃបញ្ហាច្រាលទឹកអាស៊ីតក្រពះកាន់តែធ្ងន់ធ្ងរ។

២. អាហារហិរ

អាហារមានរសជាតិហិរគ្រប់ប្រភេទអាចបណ្ដាលអោយក្រពះផលិតជាតិអាស៊ីតកាន់តែច្រើនឡើងបង្កអាការៈក្រហាយទ្រូងកាន់តែធ្ងន់ធ្ងរ។ ការច្រាលទឹកអាស៊ីតក្រពះក៏អាចបង្កបញ្ហាដំបៅក្រពះគួរអោយព្រួយបារម្ភផងដែរ។ ប្រសិនបើអ្នកកំពុងមានបញ្ហាដំបៅក្រពះនោះការទទួលទានអាហារហិរអាចបង្កការ
លាកបន្ថែមដែលនឹងធ្វើអោយមានអារម្មណ៍ឈឺចាប់។

៣. គ្រឿងស្រវឹង

ការទទួលទានគ្រឿងស្រវឹងនៅពេលអ្នកកំពុងជួបប្រទះបញ្ហាច្រាលទឹកអាស៊ីតក្រពះ គឺមិនល្អសោះឡើយដោយវាអាចធ្វើឱ្យស្ថានភាពនៃជំងឺកាន់តែធ្ងន់ធ្ងរជាងមុន។ ភេសជ្ជៈមានជាតិអាល់កុលបង្កើនបរិមាណនៃជាតិអាស៊ីតក្នុងក្រពះដែលបណ្ដាលឱ្យអ្នកក្រហាយទ្រូងឈឺចាប់កាន់តែខ្លាំង។ ទោះបីជាទទួលទានក្នុងកម្រិតមធ្យមក៏ដោយ ក៏គ្រឿងស្រវឹង ឬជាតិអាល់កុលអាចបង្កបញ្ហាច្រាលអាស៊ីតក្រពះម្ដងម្កាលដែរ។

៤. កាហ្វេ

ក៏មិនខុសពីគ្រឿងស្រវឹងដែរ ការទទួលទានកាហ្វេអាចបង្កការរលាកស្រទាប់ក្នុងនៃក្រពះ។ នេះហើយជាមូលហេតុដែលអ្នកមិនគួរទទួលកាហ្វេកំឡុងពេលទប់ទល់នឹងបញ្ហាច្រាលទឹកអាស៊ីតក្រពះ។ កាហ្វេក៏ជាភេសជ្ជៈដែលអាចបង្កអាការៈក្រហាយទ្រូងដែលជារោគសញ្ញាគួរអោយរំខានបំផុតមួយនៃបញ្ហាច្រាលទឹកអាស៊ីតក្រពះផងដែរ។

៥. ទឹកផ្លែឈើស្រស់

នោះក៏ព្រោះតែវីតាមីន C នៃទឹកផ្លែឈើស្រស់បង្កើនការផលិតជាតិអាស៊ីតក្នុងក្រពះ ហើយក៏បង្ករោគសញ្ញាផ្សេងទៀតពាក់ព័ន្ធប្រព័ន្ធរំលាយអាហារដែលនឹងធ្វើអោយបញ្ហានៃការច្រាលទឹកអាស៊ីតក្រពះកាន់តែអាក្រក់ឡើងគួរអោយបារម្ភ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង