ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំខាល
ក្នុងមួយជីវិតនេះ ឆ្នាំខាល មានសមត្ថភាពខ្ពស់ក្នុងការចំណេញបានប្រាក់ធំ។ ជាហេតុដែលធ្វើឲ្យគេអាចសន្សំបានទ្រព្យធំណាស់ក្នុងឃ្លាំង។ ដូចនេះ ចាស់ទៅនឹងមិនមានទុក្ខកង្វល់រឿងគ្មានប្រាក់ចាយទេ។
ឆ្នាំមមែ
ក្នុង១ជីវិតនេះ ឆ្នាំមមែ ថ្វីត្បិតតែជួបឧបសគ្គច្រើន ប៉ុន្តែសុទ្ធតែអាចប្រែជាលាភទាំងអស់។ ជាហេតុដែលធ្វើឲ្យអ្នកអាចប្រមូលបានក្រដាសប្រាក់ច្រើនដាក់ក្នុងឃ្លាំង។ ដូចនេះ អ្នកនឹងមានលុយច្រើនណាស់។
ឆ្នាំច
ក្នុង១ជីវិតរបស់ឆ្នាំច អ្វីដែលគេមានច្រើនជាងគេគឺលុយតែម្តង ព្រោះតែងមានគេផ្តល់ដើមទុនដល់អ្នកជានិច្ច។ ជាហេតុដែលធ្វើឲ្យអ្នកជោគជ័យខ្លាំងក្នុងការងារ និងមុខរបរដែលអ្នកកំពុងតែមានក្នុងដៃ៕