មានការ​សិក្សា​ថ្មី​មួយទៀត​បានអោយ​ដឹង​ថា ស្ត្រី​ដែល​ចូល​ចិត្ត​ក្នុង​ការ​ទទួលទាន​សាច់​ត្រី​ជា​ប្រចាំ (​សំបូរ​ជាតិ omega-3 fatty acids) នឹង​អាច​កាត់​បន្ថយ​ការ​ប្រឈម​ទៅ​នឹង age-related macular degeneration (AMD) ។ វា​ជា​ភស្តុ​តាង​ថ្មី​មួយ​ដែល​បាន​បញ្ជាក់​អំពី​ទំនាក់ទំនង​រវាង​សាច់​ត្រី​និង​សុខភាព​ភ្នែក​ដូចដែល​បាន​បង្ហាញ​នៅ​ក្នុង​ការ​សិក្សា​ស្រាវជ្រាវ​កន្លង​មក​។

នៅ​ក្នុង​ការ​សិក្សា​នេះ​, លោក Harvard បាន​វិភាគ និង វាយតំលៃ​ទៅ​លើ​របប​អាហារ​របស់​ស្ត្រី​ចំនួន ៣៨០០០ នាក់ ។
ប្រេង ឬ ខ្លាញ់ត្រី (​ជា​ជីវជាតិ omega-3 fatty acids) ដែល​មាននៅ​ក្នុង​សត្វ​ត្រី​, គឺជា​អ្វី​ដែល​គេ​បាន​គិត​ជា​យូរយារ​ណាស់​មក​ហើយ​ថា​អាច​ជួយ​ការពារ​ប្រឆាំង​ទៅ​នឹង​ជំងឺ​សរសៃឈាម​បេះដូង (cardiovascular disease) ហើយ​ក៏​អាច​មាន​ផលប្រយោជន៍​ចំពោះ​ការ​ប្រឆាំង​ទល់​នឹង ភ្នែក​AMD (age-related macular degeneration) ក្នុង​ចំនោម​ស្ត្រី​។

អ្នកដឹកនាំ​ការ​សិក្សា​ស្រាវជ្រាវ​នេះ​បាន​កត់សំគាល់​ឃើញ​ថា យុវជន​ជនជាតិ​អា​មេ​រិ​ក​ប្រហែលជា ៩ លាន​នាក់ (​អាយុ​ចាប់ពី ៤០ ឡើង​ទៅ​)​មាន​បញ្ហា AMD ។ ភាគច្រើន​ស្ថិត​ក្នុង​ដំណាក់កាល​ដំបូង​, នៅ​ពេល​ដែល​ប្រជាជន ១,៧ នាក់​នាក់​ផ្សេង​ទៀត​ស្ថិត​ក្នុង​ដំណាក់កាល​លូតលាស់ (advanced stage) នៃ​ជំងឺ​នេះ ដែល​ធ្វើ​អោយ​បាត់បង់​ការ​មើលឃើញ​ធ្ងន់ធ្ងរ (serious loss of vision) ។

មក​ដល់​ពេល​នេះ​, គេ​មិន​ទាន់​បានដឹង​អំពី​វិធីសាស្ត្រ​ដើម្បី​ជួយ​អ្នកជំងឺ​ទេ ។ ដើម្បី​បង្ហាញ​អោយ​ដឹង​ថា​របប​អាហារ​ប្រចាំ​ថ្ងៃ​អាច​ដើរតួ​នាទី​បង្ការ​ជំងឺ​នេះ​, អ្នក​ស្រាវជ្រាវ​បាន​ធ្វើការ​ពិនិត្យ និង វិភាគ​ទៅ​លើ​តារាងបញ្ជី​សំនួរ​អំពី​អាហារ ១០ ពាន់​មុខ ក្រោម​ការ​សួរ​របស់​អ្នកជំនាញ​សុខភាព​ស្ត្រី ។

បុរស​មិន​អាច​ចូលរួម​ក្នុង​ការ​សិក្សា​នេះ​បាន​ទេ ។ អ្នកចូលរួម​ទាំងអស់​ត្រូវ​តែ​មាន​អាយុ​ចាប់ពី ៤០ ឆ្នាំ និង ពុំ​ទាន់​មាន​ជំងឺ AMD ។

សុខភាព​ភ្នែក​ត្រូវ​បាន​តាន​ដាន និង សិក្សា​ស្រាវជ្រាវ​ជា​ច្រើន​ទស​វត្ស​មក​ហើយ អំឡុង​ពេល​ដែល​ស្ត្រីភេទ​ចំនួន ២៣៥ នាក់ វិ​វត្ត​ទៅ​រក​ជំងឺ AMD ។ អ្នក​ដែល​បាន​ទទួលទាន omega-3 fatty acids (DHA, EPA) ក្នុង​បរិមាណ​មួយ​ដ៏​ច្រើន​អាច​កាត់​បន្ថយ​អត្រា​នៃ​ការ​កើត AMD បាន​ទៅ​ដល់ ៣៨ ភាគរយ បើ​ប្រៀបធៀប​ទៅ​នឹង​អ្នក​ដែល​បាន​ទទួលទាន​តិចតួច ។

ការ​សិក្សា​បាន​បកស្រាយ​ថា ៖ ជា​ការ​ពិត​ណាស់​, ស្ត្រី​ដែល​បាន​ទទួលទាន​ត្រី​មួយ​ដង (servings of fish) ឬ ច្រើន​ជាង​នេះ​ក្នុង​មួ​យស​ប្តា​ហ៍​អាច​កាត់​បន្ថយ​នៃ​ការ​ប្រឈម​ទៅ​នឹង​ជំងឺ AMD បាន​ដល់​ទៅ ៤៨ ភាគរយ បើ​ប្រៀបធៀប​ទៅ​នឹង​អ្នក​ដែល​បាន​ទទួលទាន​សាច់​ត្រី​ត្រឹមតែ​មួយ​ដង​ក្នុង​មួយ​ខែ ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង