Join with Health.com.kh on Telegram

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអ្នកម្តាយ៣ប្រភេទដែលងាយទទួលបានរាងស្អាតមកវិញក្រោយសម្រាលកូនរួច។ តើមានអ្វីខ្លះទៅ?

  1. អ្នកម្តាយដែលចេះគ្រប់គ្រងរបបអាហាររបស់ខ្លួនបានល្អក្នុងពេលពរពោះកូនក្នុងផ្ទៃ។ អ្នកម្តាយបែបនេះ មិនត្រឹមតែងាយទទួលបានរាងដ៏ស្អាតមកវិញក្រោយសម្រាលកូនរួចទេ ថែមទាំងធ្វើឲ្យកូនក្នុងផ្ទៃលូតលាស់បានយ៉ាងល្អទៀតផង។
  2. ស្ត្រីមានផ្ទៃពោះដែលមានទម្លាប់រស់នៅល្អ ដោយគេងបានគ្រប់ម៉ោង ចូលគេងពីព្រលប់ ហើយក្រោកពីគេងពីព្រលឹម និងតែងរក្សាអារម្មណ៍ល្អ មិនរងសម្ពាធខ្លាំង។ អ្នកម្តាយបែបនេះ នឹងងាយស្គមមកវិញណាស់ក្រោយសម្រាលកូនរួច។
  3. អ្នកម្តាយមានផ្ទៃពោះដែលតែងតែហាត់ប្រាណក្នុងពេលពរពោះ ក៏ងាយទទួលបានរាងស្អាតមកវិញលឿនដែរក្រោយសម្រាលកូនរួច។ ដូចនេះ ប្រសិនជាអ្នកមិនចង់បែករាងខ្លាំង គួរតែធ្វើជាអ្នកម្តាយ៣ប្រភេទនេះ៕