ខាងក្រោមនេះ វេបសាយhealth.com.khនឹងបង្ហាញអ្នកពីចលនាម៉ាស្សាដែលអាចធ្វើឲ្យមុខអ្នកមិនងាយកើតមុន។ តើមានអ្វីខ្លះទៅ?
ដំបូង អ្នកអាចត្រដុសដៃទាំងសងខាងរបស់អ្នកឲ្យក្តៅ។ បន្ទាប់មក អ្នកអាចដាក់ដៃទាំងសងខាងនោះក្រោមចង្ការសងខាងរបស់អ្នក រួចបិទភ្នែក។ បន្ទាប់មកទៀត អ្នកអាចអូសដៃអ្នកថ្នមៗពីចង្ការ ដោយឆ្លងកាត់ភ្នែករហូតដល់សក់អ្នក ហើយម្រាមដៃសងខាងសូកចូលសក់ ហើយសិតពីមុខរហូតដល់ក្រោយក្បាល ធ្វើដូចជាសិតសក់ធម្មតា។ ក្រោយពេលដែលប្រើដៃសិតដល់សក់ក្រោយ អ្នកអាចទម្លាក់ដៃអ្នករហូតដល់កញ្ចឹងក ដោយធ្វើឲ្យកញ្ចឹងកនោះក្តៅ។ ចុងក្រោយ អ្នកអាចក្រលាស់ដៃអ្នកទៅមុខជាការស្រេច។ អ្នកអាចធ្វើបែបនេះចំនួន៣ដង នោះមុខអ្នកនឹងអាចស្អាតជាមិនខានឡើយ៕