កត្តាអ្វីខ្លះអាចបង្កអាការៈក្រហាយទ្រូងឱ្យលេចឡើង? (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីកត្តាទូទៅបំផុតនៃអាការៈក្រហាយទ្រូង ៖

១. ការជក់បារី

ការជក់បារីអាចបន្ទះបិទបើកដែលស្ថិតនៅចន្លោះបំពង់អាហារនិងក្រពះចុះខ្សោយដែលបណ្ដាលឱ្យទឹកអាស៊ីតក្រពះហូរត្រឡប់ទៅកាន់បំពង់អាហារវិញ។ ជាលទ្ធផលអាការៈក្រហាយទ្រូងនឹងលេចឡើង។ ម្យ៉ាងវិញទៀតការជក់បារីក៏បន្ថយការផលិតទឹកមាត់ដែលជាធម្មតាមានលក្ខណៈសម្បត្តិប្រឆាំងជាតិអាស៊ីតតាមបែបធម្មជាតិ (bicarbonate) ជួយជម្រះអាស៊ីតក្រពះពីបំពង់អាហារ។ ដូច្នេះប្រសិនបើអ្នកចង់ចៀសផុតពីបញ្ហាក្រហាយទ្រូងច្រាលទឹកអាស៊ីតក្រពះចូរបញ្ឈប់ការជក់បារី។

២. ទទួលទានទឹកមិនបានច្រើនគ្រប់គ្រាន់

ទឹកជួយសម្រួលដល់ដំណើរការមុខងារនៃប្រព័ន្ធរំលាយអាហារ។ ប្រសិនបើអ្នកទទួលទានទឹកមិនបានគ្រប់គ្រាន់នោះបរិមាណនៃជាតិរំអិលក្នុងក្រពះត្រូវកាត់បន្ថយដែលបណ្ដាលឱ្យអាស៊ីតក្រពះអាចបង្កប៉ះពាល់ខ្លាំងដល់ផ្នែកខាងក្នុងនៃរាងកាយដូចជា ក្រហាយទ្រូង និងពិបាករំលាយអាហារ។

៣. ថ្នាំ

ឧស្សាហ៍ក្រហាយទ្រូងនិងឈឺក្បាលណាស់ឬ? ប្រសិនបើដូច្នេះចូរគិតឱ្យបានច្បាស់លាស់មុននឹងទាញយកថ្នាំប្រភេទ Ibuprofen យកមកលេប! នេះក៏ព្រោះតែថ្នាំប្រភេទ Ibuprofen នៅពេលប្រើប្រាស់ជាប្រចាំអាចបង្កអាការៈក្រហាយទ្រូង។ ថ្នាំផ្សេងទៀតដូចជាថ្នាំអង់ទីប៊ីយោទិក antibiotics ថ្នាំ bronchodilators និងថ្នាំទប់ស្កាត់កាល់ស្យូម (calcium channel blockers) ក៏បង្កអាការៈក្រហាយទ្រូងផងដែរ។

៤. ថ្នាំគ្រាប់ខ្លាញ់ត្រី

ត្រីមានផ្ទុកសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្កា ៣ ដែលជាអាហារបំប៉នធម្មជាតិដែលអាចជួយគ្រប់គ្រងជំងឺបេះដូង ជំងឺបាក់ទឹកចិត្ត (Depression) និងបញ្ហាសុខភាពជាច្រើនផ្សេងទៀត។ ទោះជាយ៉ាងណាអាស៊ីតខ្លាញ់អូមេហ្កា ៣ ក្នុងថ្នាំគ្រាប់ខ្លាញ់ត្រី ក៏អាចបង្កអាការៈក្រហាយទ្រូងគួរឱ្យកត់សម្គាល់។ ជាតិខ្លាញ់អាចបង្កបញ្ហាដល់ក្រពះពោះវៀន។ ត្រីមានជាតិខ្លាញ់ទាប ប៉ុន្តែប្រូតេអ៊ីនខ្ពស់ដែលអាចប្រើជាអាហារសម្រាប់អ្នកដែលជួបប្រទះអាការៈក្រហាយទ្រូង ប្រសិនបើចម្អិនក្នុងរបៀបអាហារសុខភាពល្អ (មិនរួមបញ្ចូលគ្រឿងផ្សំដែលបង្កអាការៈក្រហាយទ្រូង)។

៥. ញ៊ាំហើយគេងភ្លាម

ជាធម្មតាអាស៊ីតត្រូវបានផលិតឡើងនៅពេលរំលាយអាហារដែលមានផ្ទុកនៅក្នុងក្រពះ។ហើយការគេងភ្លាមៗ បន្ទាប់ពីទទួលទានអាហារ គឺអាចនឹងបណ្ដាលឱ្យអាស៊ីតក្រពះមិនហូរចុះក្រោម ប៉ុន្តែបែរជាហូរឆ្លងកាត់ក្រពះទៅប៉ះផ្នែកណាមួយនៃបំពង់អាហារវិញដែលបង្កជាបញ្ហាច្រាលទឹកអាស៊ីតក្រពះ។ ជាលទ្ធផលអ្នកអាចនឹងក្រហាយទ្រូង ឬក្នុងបំពង់ក។

៦. ស្ត្រេស

ស្ត្រេស គឺជាមូលហេតុចម្បងបំផុតមួយដែលបង្កអាការៈក្រហាយទ្រូងដោយបង្កើនបរិមាណនៃការផលិតអាស៊ីតក្រពះក្នុងរាងកាយ។

៧. ទទួលទានអាហារហិរច្រើនពេក

នៅពេលទទួលទានច្រើនអាហារហឹរនិងជាតិអាស៊ីតអាចបណ្ដាលឱ្យជញ្ជាំងនៃក្រពះចាប់ផ្ដើមរលាកក្រហាយ។ រយៈពេលយូរទៅស្ថានភាពនេះអាចនឹងធ្ងន់ធ្ងរឡើង ហើយក្លាយជារ៉ាំរ៉ៃ។ ដូច្នេះដើម្បីជាការប្រសើរកុំទទួលទានអាហារហឹរច្រើនពេក៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង