ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំជូត
ផ្ទះណាដែលមានឆ្នាំជូត នឹងមិនខ្វះលុយចាយនោះទេ ព្រោះគេតែងនាំលាភជូនអ្នកផ្ទះ។ ជាហេតុដែលធ្វើឲ្យកន្លះជីវិតក្រោយ នឹងមានលុយដែលចាយមិនចេះអស់ទេក្នុងដៃ។
ឆ្នាំថោះ
ឆ្នាំថោះ កើតមកគឺអាចទ្រាំនឹងការលំបាកគ្រប់យ៉ាង។ ជាពិសេស គេតែងរៀនសូត្រជានិច្ច មិនចេះលួចខ្ចិលនោះទេ។ ជាហេតុដែលធ្វើឲ្យការងារ និងមុខរបរគេជោគជ័យជានិច្ច។ ដូចនេះ ក្នុងពាក់កណ្តាលជីវិតទៀត នឹងមិនខ្វះលុយទេ។
ឆ្នាំវក
ឆ្នាំវក ជាបុគ្គលដែលមាននិស្ស័យខ្ពស់ជាមួយប្រាក់តាំងពីកំណើត។ ជាពិសេស គេជាបុគ្គលដែលមានចរិតល្អ ងាយចុះសម្រុងជាមួយអ្នកដទៃ។ ជាហេតុដែលធ្វើឲ្យគេមិនចេះខ្វះទេគឺទ្រព្យធំ៕