​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ អង់គ្លេស​បាន​រាយការណ៍​ករណី​កូ​វីដ​-១៩​ថ្មី ប្រចាំថ្ងៃ​ខ្ពស់បំផុត​មិន​ធ្លាប់មាន ចំនួន ៤១.៣៨៥ នាក់ និង អ្នកស្លាប់​ថ្មី​ចំនួន ៣៥៧ នាក់ ខណៈ​វីរុស​កូ​រ៉ូ​ណា​បំ​លែងខ្លួន​ថ្មី ជំរុញ​អត្រា​ឆ្លង​យ៉ាង​រហ័ស​។​

​នាយក​ផ្នែក​វេជ្ជសាស្ត្រ​នៃ​សុខភាព​សាធារណៈ​អង់គ្លេស​បាន​និយាយថា ”​ការឆ្លង​វីរុស​កម្រិត​ខ្ពស់​បែបនេះ គឺជា​ការព្រួយបារម្ភ​ខ្លាំង​ស្របពេល ដែល​មន្ទីរពេទ្យ​របស់​យើង​កំពុង​ងាយ​រងគ្រោះ​បំផុត​”​។​

​នាយករដ្ឋមន្ត្រី​បូរី​ស ច​ន​សុន និង​ទីប្រឹក្សា​ផ្នែក​វិទ្យាសាស្ត្រ​របស់លោក​បាន​និយាយថា វីរុស​កូ​រ៉ូ​ណា​ថ្មី ដែល​អាច​ចម្លង​លឿន​ជាង​មុន ៧០​ភាគរយ​កំពុង​រាលដាល​យ៉ាង​ឆាប់រហ័ស​នៅក្នុង​ប្រទេស​អង់គ្លេស ដែល​ជំរុញឱ្យមាន​វិធានការ​រឹតត្បិត​សម្រាប់​ទីក្រុង​ឡុង​ដ៍ និង​តំបន់​ភាគ​អាគ្នេយ៍ ស្រប​ពេលដែល​ផែនការ ដើម្បី​បន្ធូរបន្ថយ​នា​បុណ្យ​គ្រី​ស​ម៉ាស​នៅ​ទូទាំងប្រទេស​ត្រូវបាន​កា​ត់​បន្ថយ​យ៉ាងខ្លាំង​៕​

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង