ជំងឺថ្លើមដ៏ល្បីមួយឈ្មោះថា ខ្លាញ់រុំថ្លើម ដែលមានន័យថា នៅលើថ្លើមមានជាតិខ្លាញ់ច្រើនជាង ៥ ទៅ១០ភាគរយនៃទម្ងន់ថ្លើមសរុប ហើយរឿងនេះភាគច្រើនកើតឡើងលើអ្នកជំងឺទឹកនកោមផ្អែម ឬអាយុចាប់ពី ៥០ឆ្នាំឡើងទៅ ដែលអាចនឹងបង្កជាផលវិបាកយ៉ាងច្រើនចំពោះសុខភាព។ ដូច្នេះដើម្បីការពារកុំឲ្យមានរឿងនេះកើតឡើង គួរតែប្រើវិធីលាងសម្អាតថ្លើម ហើយវិធីសម្អាតថ្លើមដែលល្អគឺជាវិធីធម្មជាតិជាមួយនឹងការញ៉ាំអាហារធម្មជាតិៗឲ្យបានច្រើនដូចជា៖
1. ខ្ទឹមស
2. រមៀត
3. ប្រេងអូលីវ
4. ផ្លែឈើជូរៗ
5. ផ្លែអាលម៉ុន
6. គ្រាប់ធញ្ញជាតិ
7. បន្លែពណ៌បៃតង
8. តែបៃតង៕