​ជំងឺ​រលាក​ថ្លើម​ប្រភេទ C គឺជា​ការបង្ក​រោគ​ដោយ​វីរុស​មួយ​ប្រភេទ​ដែល​ធ្វើឲ្យ​ថ្លើម​រលាក ហើយ​ពេល​ខ្លះ​អាច​វិវត្ត​ទៅ​ជា​ការខូច​ថ្លើម​ធ្ងន់ធ្ងរ​ទៀត​ក៏មាន​ដែរ​។ ជំងឺ​នេះ​ឆ្លង​តាមរយៈ​ឈាម​។

​ការបង្ក​រោគ​ដោយសារ​វីរុស​រលាក​ថ្លើម​ប្រភេទ C រយៈពេល​យូរ វា​នឹង​ធ្វើឲ្យ​មាន​ជំងឺ​រលាកថ្លើម​ប្រភេទ C លក្ខណៈ​រ៉ាំរ៉ៃ​។ ជំងឺ​នេះ​ច្រើន​តែ​មាន​លក្ខណៈ​ស្ងៀមស្ងាត់​រយៈពេល​ច្រើន​ឆ្នាំ រហូត​ដល់​ថ្លើម​ខូច​គ្រប់គ្រាន់ ទើប​បង្ក​ជា​រោគសញ្ញា​តែម្តងទៅ​។ រោគសញ្ញា​ទាំងនោះ​មានដូចជា​៖

  • ​ងាយ​នឹង​ហូរឈាម​
  • ​ងាយ​នឹង​ជាំ​ស្បែក​
  • ​អស់កម្លាំង​
  • ​មិន​ឃ្លាន​អាហារ​
  • ស្បែក និង​ភ្នែក​ទៅ​ជា​លឿង​
  • ​ទឹកនោម​ខាប់​
  • រមាស់​ស្បែក​
  • ​កើត​ទាច​ទឹក​
  • ​ហើម​ជើង​
  • ​ស្រក​ទម្ងន់​
  • វង្វេងវង្វាន់ ងងុយ​គេង និង​និយាយ​លុលៗ​
  • ​ស្បែក​ឡើង​ក្រឡា​សរសៃឈាម​ដូច​សម្បុក​ពីងពាង​។​

​រាល់​ជំងឺ​រលាក​ថ្លើម​ប្រភេទ C រ៉ាំរ៉ៃ​ទាំងអស់​សុទ្ធតែ​ចាប់ផ្តើម​ជាមួយ​នៃ​ដំណាក់កាល​ស្រួចស្រាវ​។ ការ​រលាក​ថ្លើម​ប្រភេទ C ស្រួចស្រាវ​ច្រើន​តែ​រក​មិនឃើញ​ដោយសារតែ​មិន​មាន​រោគសញ្ញា​។ នៅពេល​រោគសញ្ញា​ចាប់ផ្តើម វា​ប្រហែលជា​មាន​លក្ខណៈ​ដូចជា ចេញ​លឿង​នៅ​ស្បែក​និង​ភ្នែក ជាមួយគ្នា​នឹង​ការ​អស់កម្លាំង ច​ង្អោ ក្តៅខ្លួន និង​ឈឺ​សាច់ដុំ​។ រោគសញ្ញា​ស្រួចស្រាវ​ចាប់ផ្តើម​ចេញ​នៅ​រយៈពេល​មួយ​ទៅ​បី​ខែ​ក្រោយ​ពី​ប៉ះពាល់​នឹង​វីរុស​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង