ទោះបីជា​ក្រោយ​ពេល​ញ៉ាំ​អាហារ​មាន​តុល្យភាព និង​មិន​ស្លៀក​សម្លៀក​បំពាក់​តឹង​ៗ​ពេក​ក៏​ដោយ ក៏​អ្នក​មិន​អាច​គ្រប់គ្រង​ការ​បង្ក​រោគ​នៅ​ទ្វា​មាស​បាន ១០០​ភាគរយ​ដែរ​។ ប៉ុន្តែ​គន្លឹះ​ក្នុង​ការ​កាត់​បន្ថយ​ជំងឺ​នេះ អាច​នឹង​ធ្វើ​បាន​តាម​រយៈ​ការ​កំណត់​ជា​ភាព​ស្អាត​ដល់​ទ្វារមាស និង​សុខភាព​ល្អ​។ ខាងក្រោម​នេះ​ខ្ញុំ​នឹង​បង្ហាញ​អំពី​គន្លឹះ​សំខាន់​ៗ​ដែល​អាច​ការពារ​ទ្វារមាស​កុំ​ឲ្យ​ឆ្លង​រោគ​បាន​។

អនាម័យ
យក​ល្អ​គួរតែ​លាង​សម្អាត​ទ្វារមាស​ជា​រៀងរាល់ថ្ងៃ​ជាមួយនឹង​ទឹក​ពិសេស​សម្រាប់​សម្អាត​ទ្វារមាស​។ ជាមួយ​គ្នា​នេះ​ដែរ ចូរ​ប្រាកដ​ថា អ្នក​បាន​លាង​សម្អាត​តំបន់​នេះ​គ្រប់ពេល​ដែល​អ្នក​ចូល​បន្ទប់ទឹក ជា​ពិសេស​ក្នុង​ពេល​មក​រដូវ ដើម្បី​កាត់​បន្ថយ​ការ​ឆ្លង​រោគ​។

បង្គន់​សាធារណៈ
បើសិនជា​អ្នក​ត្រូវការ​ប្រើ​បង្គន់​សាធារណៈ ចូរ​ជ្រើសរើស​យក​បង្គន់​ណា​ដែល​ស្អាត​។ ដូច្នេះ​អ្នក​គួរតែ​ចាក់​បង្ហូរទឹក​សិន​មុន​នឹង​ប្រើប្រាស់ ហើយ​ក៏​ត្រូវការ​ប្រើប្រាស់​កណ្តាស​អនាម័យ​ឲ្យ​បាន​ត្រឹមត្រូវ​ផង​ដែរ​។

ក្រោយ​រួម​ភេទ​រួច
ចូរ​លាង​សម្អាត​តំបន់​ឯកជន​អ្នកជា​និច្ច​ក្រោយ​ពី​រួម​ភេទ​រួច​។ ការ​ធ្វើ​បែប​នេះ​គឺ​មិនបាច់​ប្រើប្រាស់​សាប៊ូ​មាន​ក្លិនក្រអូប​ទេ តែ​អ្នក​គ្រាន់តែ​ប្រើ​ទឹក​ស្អាត​ធម្មតា​គឺ​បាន​ហើយ ព្រោះ​វា​អាច​បង្ការ​ការ​បង្ក​រោគ​នានា​គ្រប់គ្រាន់​ដែរ​។

ទឹក
មែនហើយ ចូរ​បង្កើត​ជា​ទម្លាប់​មួយ​ក្នុង​ការ​បង្គ្រប់​ជាតិ​ទឹក​ក្នុង​ខ្លួន​រាល់ថ្ងៃ តាម​រយៈ​ការ​ញ៉ាំ​ទឹក​ពីរ​ទៅ​បី​លី​ត្រ​ក្នុង​មួយ​ថ្ងៃ ព្រោះ​វា​មិន​ត្រឹមតែ​ច្រោះ​ជាតិពុល​ពី​ក្នុង​ខ្លួន​បាន​យ៉ាង​ល្អ​ទេ តែ​ក៏​អាច​បន្ថយ​ការ​ប្រឈម​នឹង​ការ​បង្ក​រោគ​នៅ​ទ្វារមាស​ទៀត​។

ការ​ហូរ​ទឹករំអិល ឬ​ស្ងួត
បើសិនជា​អ្នក​ធ្លាប់​មាន​អាកា​រៈ​ហូរ​ទឹករំអិល​មាន​ក្លិនស្អុយ ឬ​ទ្វារមាស​ទៅ​ជា​ស្ងួត ចូរ​ពិគ្រោះ​ជាមួយ​អ្នកជំនាញ​ខាង​រោគ​ស្ត្រី​ភ្លាម​ៗ​ចៀស​ជាង​ការ​ប្រើ​វិធី​ព្យាបាល​ដោយ​ខ្លួនឯង ឬ​ប្រើ​ថ្នាំ​គ្មាន​វេជ្ជបញ្ជា​ ៕