នៅ​ពេល​ដែល​មនុស្ស​ប្រុស​ឈាន​ចូល​ពេញវ័យ​, ការ​ប្រែប្រួល​ទាំងអស់​នៅ​ក្នុង​ខ្លួន​អាច​កើត​មាន​។ មួយ​ក្នុង​ចំនោម​នោះ​គឺ​ជាលិកា​សុដន់​ឡើង​ធំ​។ ដុំ​តូច​ជាមួយនឹង​ការ​តឹង​នៃ​ក្បាល​សុដន់​នោះ គឺជា​ផ្នែក​មួយ​ធម្មតា​នៃ​ការ​ពេញវ័យ​ ។

ជា​ការ​ពិត​, ប្រហែល​ក្មេង​ប្រុស​ពាក់កណ្តាល​បាន​វិ​វត្ត​ទៅ​ជា​សុដន់​រីក​ធំ​បន្តិច​អំឡុង​ពេល​ពេញវ័យ​។ ជា​ធម្មតា វា​មាន​មួយ​រយៈ ហើយ​អាច​កើត​មាន​តែ​ម្ខាង ឬ​ទាំង​សងខាង​។ ក្មេង​ប្រុស​មួយ​ចំនួន​អាច​មាន​អារម្មណ៍​ថា​តឹង​នៅ​នឹង​សុដន់​នៅ​ពេល​ដែល​ពួក​គេ​ឈាន​ចូល​ពេញវ័យ​។

ការ​ប្រែប្រួល​សុដន់​ចំពោះ​មនុស្ស​ប្រុស​វ័យ​ជំទង់​គឺជា​ផ្នែក​មួយ​នៃ​ការ​ពេញវ័យ ហើយ​វា​កម្រ​នឹង​មាន​ភាព​ធ្ងន់ធ្ងរ​ណាស់​។ រោគ​សញ្ញា​មួយ​ចំនួន​ដែល​វា​អាច​ធ្ងន់ធ្ងរ គឺ​ប្រសិនបើ​ដុំ​នោះ​ធំ​ទៅ​ៗ, ក្លាយជា​តឹង​, ឈឺ ឬ​ប្រសិនបើ​អ្នក​សម្គាល់ថា​មាន​ហៀរ​ទឹក​ចេញពី​ក្បាល​សុដន់​មក ​។

ប្រសិនបើ​វា​មាន​មែន​, សូម​ទៅ​ជួបនឹង​គ្រូពេទ្យ​ដើ​ម្បិ​ប្រាកដ​ថា វា​មិនមែន​ជា​សញ្ញា​នៃ​បញ្ហា​ដទៃ​ទៀត​នោះ​ទេ ព្រោះ​ការ​ប្រែប្រួល​សុដន់​ចំពោះ​មនុស្ស​ប្រុស​វ័យ​ជំទង់​ស្ទើរតែ​មិន​ដែល​មាន​ភាព​ធ្ងន់ធ្ងរ​នោះ​ទេ​។

ប្រសិនបើ​អ្នក​មិន​បារម្ភ​ក៏​ដោយ​, វា​ជា​ការ​ល្អ​ដើម្បី​ពិគ្រោះ​ជាមួយនឹង​គ្រូពេទ្យ​អំពី​ការ​ប្រែប្រួល​រូបរាង​កាយ​របស់​អ្នក​។ គ្រូពេទ្យ​គឺជា​ប្រភព​ល្អ​បំផុត​ក្នុង​ការពិគ្រោះ​បញ្ហា​សុខភាព​នានា​។ លើស​ពី​នេះ​, ការ​ស៊ាំ​នឹង​ពិគ្រោះ​ជាមួយនឹង​គ្រូពេទ្យ​នឹង​ជួយ​អ្នក​ជៀស​ឆ្ងាយ​ពី​ជំងឺ​នានា​នៅ​ពេល​ដែល​អ្នក​លូតលាស់​ទៅ​ទៀត​ ៕