ខ្លាំងជាងគេ គឺជំងឺថ្លើម ប្រភេទ A, ជំងឺថ្លើម ប្រភេទ B, និង ជំងឺថ្លើម ប្រភេទ C។
តើជំងឺថ្លើមទាំងអស់សុទ្ឋតែឆ្លងតាមការរួមភេទ?
ជំងឺថ្លើមប្រភេទA B និងCសុទ្ធតែអាចឆ្លងតាមការរួមភេទ។ប៉ុន្តែការឆ្លងតាមការួមភេទនៃមេរោគថ្លើមប្រភេទCតិចជាងគេ។
ជំងឺថ្លើមប្រភេទAឆ្លងតាមការប៉ះពាល់លាមក។
ជំងឺថ្លើមប្រភេទ B ឆ្លងតាមរយៈការប៉ះពាល់ឈាម ទឹកកាម ទឹករំអិលស្ត្រីនិងវត្ថុរាវនៃរាងកាយនៃអ្នកផ្ទុកមេរោគនេះ។
មេរោគជំងឺថ្លើមប្រភេទ B នេះ ឆ្លងលឿនជាង មេរោគហ៊ីវ (HIV) ដែលជាមេរោគនៃជំងឺអេដស៍ ពី ៥០ ទៅ ១០០ ដង
ហើយវា ងាយ ស្រួលនឹងឆ្លង អំឡុងពេលធ្វើសកម្មភាពផ្លូវភេទ។
ជំងឺថ្លើមប្រភេទ C រាលដាលតាមរយៈការប៉ះពាល់ឈាមរបស់អ្នកមានផ្ទុកមេរោគនេះ។
តើមនុស្សស្រី និង មនុស្សប្រុស ប្រថុយនឹងការឆ្លងឬចំលងជំងឺថ្លើមតាមរយៈការរួមភេទស្មើគ្នាឬទេ?
ការឆ្លងនេះគឺស្ថិតលើទង្វើរបស់មនុស្សមិនមែនភេទនោះទេ។មនុស្សប្រុសដែលរួមភេទជាមួយមនុស្សប្រុស ងាយនឹងឆ្លង
ជំងឺថ្លើមប្រភេទ B ពី ១០ ទៅ ១៥ ដង ច្រើនជាងមនុស្សទូទៅ។
មេរោគជំងឺថ្លើម ច្រើនតែកើតឡើងក្នុងចំណោមមនុស្សតាមតំបន់ដែលមានជំងឺនោះ រួមមាន អាស៊ី អាហ្វ្រិក អ៊ឺរ៉ុបខាងកើត
និង Middle East។ ការឆ្លងនេះក៏ច្រើនកើតឡើងក្នុងចំណោមអ្នកប្រើប្រាស់ថ្នាំដោយការចាក់ និងហឺត។
មនុស្សដែលសាក់ ឬ ចោះ ក៏ងាយនឹងឆ្លងដែរ ព្រោះម្ជុលដែលប្រើ លើរាងកាយនេះ អាចនឹងផ្ទុកនូវមេរោគជំងឺថ្លើម។
ជាការពិតណាស់ ដោយសារតែអ្នកណាម្នាក់ស្ថិតក្នុងចំណោមក្រុមមនុស្សដែលសង្ស័យខាងលើ មិនមែនមានន័យថា
ពួកគាត់មានផ្ទុកមេរោគនោះទេ។ ហើយក៏មិនមែនដោយសារតែអ្នកណាម្នាក់ មិនស្ថិតក្នុងក្រុមសង្ស័យនោះ
គាត់ជាមនុស្សដែលគ្មានផ្ទុកមេរោគនោះដែរ ៕