​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២ គឺជា​ជម្ងឺ​ធ្ងន់ធ្ងរ ប៉ុន្តែ​ដំណឹង​ល្អ គឺ​ការផ្លាស់ប្តូរ​របៀប​រស់​នៅ អាចជួយ​ការពារ ឬ​ពន្យារ​ពេលធ្វើ​រោគវិនិច្ឆ័យ​បាន​។ ដើម្បី​ជួយ​ជៀសវាង​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២ សូម​អនុវត្ត​នូវ​វិធី​ទាំង​៥​ខាងក្រោម​នេះ​៖

១.​ធ្វើ​លំ​ហាត់ប្រាណ​៖ ព្យាយាម​ហាត់ប្រាណ​ឱ្យបាន​យ៉ាងតិច​៣០​នាទី ក្នុង​មួយថ្ងៃ ហើយ​ធ្វើ​វា​ឱ្យបាន​ច្រើន​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍​។​

២.​សម្រក​ទម្ងន់​៖ អ្នកមាន​ទំនោរ​កើត​ជម្ងឺ​ទឹកនោមផ្អែម​៤០​ដង ប្រសិនបើ​អ្នក​ធាត់ ឫ​លើស​ទម្ងន់​។ ដាក់​គោល​គំនិត​សម្រក​ទម្ងន់​របស់​អ្នក​ពី ៥​ភាគរយ ទៅ ១០​ភាគរយ ដើម្បី​បន្ថយ​ហានិភ័យ​ជម្ងឺ​ទឹកនោមផ្អែម​ពាក់កណ្តាល​។​

៣.​បរិភោគ​អាហារ​ដែលមាន​សុខមាលភាព​៖ របប​អាហារ​នៃ​ភេសជ្ជៈ​មាន​ជាតិ​ស្ករ និង​ជាតិ​ស្ករ​ដែល​ចម្រាញ់ បាន​បង្ហាញថា បង្កើន​ហានិភ័យ​នៃ​ជម្ងឺ​ទឹកនោមផ្អែម​។ ចូរ​កាត់បន្ថយ​ជាតិ​ខ្លាញ់ ដោយ​ផឹកទឹក និង​បរិភោគ​ផ្លែឈើ បន្លែ ប្រូតេអ៊ីន​ដែល​គ្មាន​ជាតិ​ខ្លាញ់ និង ទឹកដោះគោ​មាន​ជាតិ​ខ្លាញ់​ទាប​។ កំណត់​ជាតិ​អំបិល ជាតិ​ស្ករ និង​ខ្លាញ់​ឆ្អែត​។​

៤.​បរិភោគ​អាហារ​ដែលមាន​ស​សៃ​៖ ជាតិ​ស​សៃ អាច​ពន្យឺត​ការរំលាយ​អាហារ និង​កាត់បន្ថយ ការកើនឡើង​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​។ សម្រាប់​ស្ត្រី​គួរ​ញ៉ាំ​អាហារ​ស​សៃ​មួយថ្ងៃ ២៥​ក្រាម និង​បុរស ៣៨​ក្រាម​។​

៥.​ធ្វើតេស្ត​ជាតិ​ស្ករ​ក្នុង​ឈាម​៖ មនុស្ស​ប្រហែល​៨​លាន​នាក់​នៅ​សហរដ្ឋអាមេរិក មាន​ជម្ងឺ​ទឹកនោមផ្អែម និង​៧៧​លាន​នាក់​បម្រុង​នឹង​វិវឌ្ឍន៍​ទៅជា​ជម្ងឺ​ទឹកនោមផ្អែម តែ​មិនបាន​ដឹងខ្លួន​។ ដើម្បី ដឹងថា​ខ្លួន​អ្នក​ប្រឈម​នឹង​ហានិភ័យ​ឫ​ទេ សូម​ទៅ​ជួប​ពេទ្យ ដើម្បី​ធ្វើតេស្ត​ជាតិ​ស្ករ​ក្នុង​ឈាម​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង