​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​គឺជា​ការកាត់បន្ថយ​នៃ​ការផ្គត់ផ្គង់​ឈាម​ទៅ​ខួរក្បាល​ដោយសារតែ​ការស្ទះ​ឬ​ការ​ហូរឈាម​នៅក្នុង​ខួរក្បាល​។ ការព្យាបាល​ឱ្យបាន​រហ័ស ក្នុង​រយៈពេល​បី​ម៉ោង​នៃ​រោគសញ្ញា​ដំបូង​គឺ​សំខាន់​ណាស់​។ រោគសញ្ញា​នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​កើតឡើង​ភ្លាមៗ ហើយ​រួមមាន​ការនិយាយ​ពិបាក​។ ភាពច្របូកច្របល់​; ភាពទន់ខ្សោយ​ស្ពឹក ឬ​ខ្វិន នៅ​ផ្នែក​ម្ខាង​នៃ​មុខ ឬ​ដងខ្លួន​; បញ្ហា​ចក្ខុវិស័យ​; ឈឺក្បាល​ធ្ងន់ធ្ងរ​; ឬ​មាន​បញ្ហា​ជាមួយនឹង​ការដើរ​ឬ​មាន​តុល្យភាព​។​

​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​កើតឡើង​នៅពេលដែល​សរសៃឈាម​ដែល​ផ្ទុក​ឈាម​និង​អុកស៊ីសែន​ទៅ​ខួរក្បាល​ក្លាយជា​ស្ទះ (​ដាច់​សរសៃឈាម​ខួរក្បាល ischemic ) ឬ​ដាច់ (​ដាច់​សរសៃឈាម​ខួរក្បាល hemorrhagic ) ។​

​នាយក​វេជ្ជសាស្ត្រ​នៃ​មជ្ឈមណ្ឌល​ការពារ​ជំងឺ​គាំងបេះដូង​និង​ជំងឺ​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល​នៅ​អាមេរិក​និយាយថា “​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​គួរឱ្យខ្លាច​សម្រាប់​មនុស្ស​ជាច្រើន​ពីព្រោះ​វា​ហាក់ដូចជា​ព្រឹត្តិការណ៍​ដែល​មិន​នឹកស្មាន​ដល់​និង​អាថ៌កំបាំង​” ។ តែ​យើង​អាច​ការពារ​បាន​។​

​ជាទូទៅ​របៀប​រស់នៅ​ដែលមាន​សុខភាព​បេះដូង​ល្អ កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ផងដែរ​៕