​ក្រោយពី​មានការ​អះអាងថា​រូបរាង​ថ្មី​នៃ​វីរុស​កូ​រ៉ូ​ណា​នៅ​អាហ្វ្រិក​ខាងត្បូង គ្រោះថ្នាក់​ខ្លាំង​ជាង​វីរុស​ដែល​កំពុង​រីក​រាលដាល​នៅ​អង់គ្លេស​នោះ រដ្ឋមន្ត្រី​សុខាភិបាល​អាហ្វ្រិក​ខាងត្បូង​បានធ្វើការ​ច្រានចោល​នូវ​ព័ត៌មាន​នេះ​។​

​រដ្ឋមន្ត្រី​សុខាភិបាល​អាហ្វ្រិក​ខាងត្បូង បាន​និយាយថា មិនមាន​ភស្តុតាង​បញ្ជាក់ថា វា​បង្ក​ជំងឺ​ធ្ងន់ ឬ​សម្លាប់​មនុស្ស​ច្រើនជាង​វីរុស​នៅ​អង់គ្លេស​ទេ​។​

​ងាក​មក រដ្ឋមន្ត្រី​អង់គ្លេស​វិញ បាន​និយាយថា ប្រភេទ​វីរុស​នេះ​គួរអោយ​ព្រួយបារម្ភ ដោយសារ​វា​ឆ្លង​ខ្លាំង​ជាង និង​ទំនងជា​ប្រែ​រូបរាង​លឿន​ជាង​វីរុស​មួយ​នៅ​អង់គ្លេស ហើយ​លោក​ក៏បាន​ប្រកាស​ហាម​ការធ្វើ​ដំណើរ​ចូលមក​ពី​អាហ្វ្រិក​ខាងត្បូង​។ មិនតែប៉ុណ្ណោះ ក៏មានប្រទេសមួយចំនួន បានហាម​ការហោះហើរចូលប្រទេសរបស់ខ្លួនពីអាហ្វ្រិកផងដែរ ក្រោយពីរដ្ឋមន្ត្រីអង់គ្លេសបានប្រកាសបែបនេះរួចមក៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង