បញ្ហា​ដែល​នាំ​អោយ​លិង្គ​មិន​អាច​រឹង​កើត​នោះ ច្រើន​តែ​បណ្តាល​មក​ពី​លំហូរ​របស់​ឈាម​តែ​ម្តង​។ ដូច្នេះ បេះដូង គួរតែ​ធ្វើ​យ៉ាងណា​រក្សា​ការងារ​របស់​ខ្លួន​អោយ​បាន​ល្អ សម្រាប់​ការ​ច្របាច់​ឈាម​ទៅ​ក្នុង​ខ្លួន​បាន​គ្រប់គ្រាន់ ជា​ពិសេស ជំនួយ​ដល់​ការ​ឡើង​រឹង​របស់​លិង្គ​តែ​ម្តង​។ អ្វី​ក៏​ដោយ​អោយ​តែ​ដាក់​សម្ពាធ​កាន់តែ​ខ្លាំង​លើ​បេះដូង ដូច​ជា ការ​ធាត់​ជ្រុល ឬ​ការ​ជក់បារី សុទ្ធតែ​នាំ​អោយ​មាន​បញ្ហា​ដល់​លិង្គ​ទាំងអស់​។
អ័រម៉ូន​តេ​ស្តូ​ស្តេ​រ៉ូ​ន គឺជា​កត្តា​ទី​ពីរ ដែល​មាន​សារៈសំខាន់​សម្រាប់​ធ្វើ​អោយ​លិង្គ​រឹង ហើយ​ក៏​មានរឿង​ចម្លែក​ៗ​ជា​ច្រើន​ទៀត ដែល​ប៉ះពាល់​ដល់​ការ​ផលិត​របស់​វា​ដែរ​។

បង្អែម
ការ​ទទួលទាន​អាហារ​មាន​ជាតិ​ផ្អែម ដូច​ជា ខេ​ក​(cake)​មួយ​ដុំ ឬ​ទឹកក្រូច​មួយ​កំប៉ុង ក៏​អាច​ជាដើម​ហេតុ​នាំ​អោយ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​កើតឡើង ដូច្នេះ វា​នឹង​ទៅ​ភ្ញោ​ច​អោយ​ផលិត​អ័រម៉ូន​អាំង​ស៊ុ​យ​លី​ន​។ ប៉ុន្តែ តាម​ការ​សិក្សា​បានអោយ​ដឹង​ថា ដំណើរ​ខាងលើ​នេះ បែរជា​ប៉ះពាល់​ដល់​ការ​ផលិត​របស់​អ័រម៉ូន​តេ​ស្តូ​ស្តេ​រ៉ូ​ន​ទៅ​វិញ​ទេ​។

ការ​គេង​មិន​បាន​ល្អ
ការ​គេង​រយៈពេល ៥ ម៉ោង ឬ​តិច​ជាង​នេះ​ក្នុង​រយៈពេល​មួយ​យប់ រយៈពេល​ពីរ​បី​ថ្ងៃ គឺ​គ្រប់គ្រាន់​នឹង​ធ្វើ​អោយ​ចំនួន​អ័រម៉ូន​តេ​ស្តូ​ស្តេ​រ៉ូ​ន​ថយ​ចុះ​បាន ១០ ភាគរយ​ទៅ​ហើយ​ចំពោះ​បុរស​វ័យក្មេង​ដែល​មាន​សុខភាព​ល្អ​។ ការ​គេង គឺជា​រឿង​សំខាន់​ណាស់​សម្រាប់​ការ​ផលិត​អ័រម៉ូន​តេ​ស្តូ​ស្តេ​រ៉ូ​ន​។ ដូច្នេះ​ហើយ បើសិនជា​អ្នក​មិន​បាន​ទទួលទានដំណេក​គ្រប់គ្រាន់ (​ជុំវិញ ៨ ម៉ោង​ក្នុង​មួយ​យប់​) ទេ ក៏​កុំ​បាច់​ភ្ញាក់ផ្អើល​អី ទោះបីជា​ការ​ឡើង​រឹង​របស់​លិង្គ​មាន​ភាព​ខ្សោយ​តិចតួច​ក៏​ដោយ​។

កូន​តូច​គេង​ក្នុង​បន្ទប់​ជាមួយ
តាម​ការ​សិក្សា​បានអោយ​ដឹង​ថា ការ​ដែល​អោយ​កូន​តូច​គេង​ក្នុង​អង្រឹង​ក្នុង​បន្ទប់ដេក​របស់​អ្នក ក៏​អាច​បន្ថយ​ការ​ផលិត​អ័រម៉ូន​តេ​ស្តូ​ស្តេ​រ៉ូ​ន​ចាប់ពី ៧ ភាគរយ​ឡើង​ទៅ​ដែរ​។ អ្នក​ប្រហែលជា​គិត​ថា នោះ​អាច​ជា​បញ្ហា​បណ្តាល​មក​ពី​ការ​គេង​មិន​គ្រប់គ្រាន់​។ ប៉ុន្តែ ការ​ផ្លាស់​ប្តូរ​អ័រម៉ូន​ដែល​បណ្តាល​មក​ពី​ការ​ចំណាយ​ពេលវេលា​នៅ​យប់​បន្ទាប់ សម្រាប់​កូន​របស់​អ្នក​ទេ ទើប​ធ្វើ​អោយ​ចំនួន​អ័រម៉ូន​តេ​ស្តូ​ស្តេ​រ៉ូ​ន​ថយ​ចុះ​។

សណ្តែកសៀង
អាហារ​មួយ​ប្រភេទ​នេះ មាន​ធាតុ​ផ្សំ​មួយ​ប្រភេទ ដែល​មាន​លក្ខណៈ​ដូច​ជា​អ័រម៉ូន​អឺ​ស្ត្រូ​សែន​ដែរ ដែល​វា​អាច​ប៉ះពាល់​ដល់​ការ​រក្សា​ទុក​របស់​អ័រម៉ូន​តេ​ស្តូ​ស្តេ​រ៉ូ​ន​ក្នុង​រាង​កាយ​បាន​។ គ្រាន់តែ​សណ្តែកសៀង​បន្តិចបន្តួច​មិន​អាច​បំផ្លាញ​ចំណង់​ផ្លូវភេទ​អ្នក​បាន​ទេ​។ ប៉ុន្តែ បើ​របប​អាហារ​មាន​ចំនួន​សណ្តែកសៀង​ច្រើន​វិញ វា​ពិតជា​បង្ក​បញ្ជា​ទៅ​លើ​ការ​ឡើង​រឹង​របស់​លិង្គ​ជាក់​ជា​មិន​ខាន​ឡើយ​។

មិន​ចេញពីផ្ទះ
វីតាមីន D ដើរតួ​នាទី​សំខាន់​ណាស់​សម្រាប់​ការ​ផលិត​របស់​អ័រម៉ូន​តេ​ស្តូ​ស្តេ​រ៉ូ​ន​។ ការ​ដែល​មិន​អាច​ទទួល​បាន​វីតាមីន D គ្រប់គ្រាន់​ពី​ពន្លឺព្រះអាទិត្យ ឬ​របប​អាហារ​ទេ ចំនួន​អ័រម៉ូន​តេ​ស្តូ​ស្តេ​រ៉ូ​ន​អាច​នឹង​ថយ​ចុះ​ចាប់ពី ២០ ភាគរយ​ឡើង​ទៅ​។ អ្នកជំនាញ​បាន​ពន្យល់​ថា គ្រាន់តែ​ចំណាយពេល ១៥ នាទី ឈរ​ហាលថ្ងៃ​សោះ ក៏​គ្រប់គ្រាន់​នឹង​ទទួល​បាន​វីតាមីន D ដែរ​។

រត់​ហាត់ប្រាណ​ច្រើន​ពេក
ការ​ចំណាយពេល​វេលា​រត់​ហាត់ប្រាណ​ចាប់ពី ៦៤ គីឡូម៉ែត្រ​ឡើង​ទៅ​ជា​រៀង​រាល់​ស​ប្តា​ហ៍ អាច​នឹង​ធ្វើ​អោយ​ចំនួន​អ័រម៉ូន​តេ​ស្តូ​ស្តេ​រ៉ូ​ន​ថយ​ចុះ​រហូត​ដល់ ១៧ ភាគរយ​។ ការ​ដែល​ធ្វើការ​រត់​ច្រើន​ពេក​អាច​ធ្វើ​អោយ​រំខាន​ដល់​ការ​ទំនាក់ទំនង​រវាង​ខួរក្បាល និង​ក្រពេញ​សម្រាប់​ផលិត​អ័រម៉ូន ជា​ពិសេស​អ័រម៉ូន​ភេទ​ប្រុស​តែ​ម្តង​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង