អារម្មណ៍ដែលច្របូកច្របលអាចធ្វើឲ្យអ្នកមិនអាចគេងលក់បានស្រួលឡើយ។ ហើយទម្លាប់នៃការតាំងសមាធិបន្ធូរអារម្មណ៍ ប្រហែលជាអាចធ្វើឲ្យរលកច្របូកច្របលក្នុងចិត្តអ្នករសាត់បាត់បាន។ ខាងក្រោមនេះខ្ញុំនឹងបង្ហាញអំពីលក្ខណៈខ្លះៗអំពីការតាំងសមាធិនៅពេលម៉ោងគេង៖

ចូរគិតទៅលើការតាំងសមាធិដែលរំងាប់អារម្មណ៍ ហើយផ្តោតសំខាន់តែទៅលើសម្លេង និងអារម្មណ៍ដឹងនៅជុំវិញខ្លួនបានហើយ
ចូរសាកល្បងលើការតាំងសមាធិបែបយកចិត្តទុកដាក់ ដោយផ្តោតសំខាន់ទៅលើអ្វីមួយច្បាស់លាស់។ អ្នកអាចជ្រើសរើសរបស់អ្វីមួយដូចជា ពន្លឺភ្លើងទៀនជាដើម
ធ្វើការតាំងសមាធិបែបណែនាំ ដែលអ្នកអាចធ្វើវាតាមអ្នកដែលបង្រៀនអ្នកតាំងសមាធិ។ អ្នកប្រហែលជាតម្រូវឲ្យបន្ធូរសាច់ដុំទាំងអស់ក្នុងខ្លួន ឬស្រមើស្រមៃទៅលើអ្វីដែលសន្តិភាព ឬស្ថិតក្នុងស្ថានភាពដែលធូរស្រាលក្នុងអារម្មណ៍ស្រាប់៕