ការឈឺធ្មេញអាចជារឿងធ្វើឲ្យអ្នកមើលទៅដូចជាមនុស្សគួរឲ្យអាណិតបាន ប៉ុន្តែមានរឿងច្រើនណាស់ដែលអ្នកអាចធ្វើបានដើម្បីបំបាត់ការឈឺចាប់ រហូតដល់អ្នកអាចទៅជួបពេទ្យធ្មេញបាន។ ខាងក្រោមនេះគឺជាដំបូន្មានខ្លះៗនៅពេលអ្នកឈឺធ្មេញម្តងៗ៖
ប្រើប្រាស់ទឹកក្តៅឧណ្ហៗដើម្បីលាងសម្អាតមាត់ថ្នមៗ
ចូរប្រើអំបោះសម្អាតធ្មេញថ្នមៗដើម្បីកំចាត់ចោលកំទិចកំទីអាហារជាប់នៅចន្លោះធ្មេញ
មិនត្រូវដាក់ថ្នាំអាស្ពីរីននៅលើអញ្ចាញធ្មេញ ឬធ្មេញដែលឈឺនោះទេ ព្រោះវាអាចធ្វើឲ្យរលាកអញ្ចាញធ្មេញបាន
ចូរធ្វើការណាត់ជួបជាមួយពេទ្យធ្មេញបើសិនជាការឈឺចាប់មិនបាត់ទៅវិញ៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855