ការ​រមួល​ពងស្វាស​ភាគច្រើន​តែងតែ​តម្រូវ​អោយ​ធ្វើ​ការវះកាត់​។ ក្នុងករណី​កម្រ​, គ្រូពេទ្យ​អាច​ដោយ​ធ្វើអោយ​ខ្សែ​នៃ​បំពង់​ទឹកកាមរ​លា​មកវិញ​ដោយ​ការពិនិត្យ​លើ​រាងកាយ​នៃ​ស្រោម​ពងស្វាស ប៉ុន្តែ​ជា​ទូទៅ ការវះកាត់​នឹង​នៅ​តែ​ចាំបាច់​ដើម្បី​ត​ភ្ជាប់​ពងស្វាស​ម្ខាង ឬ​ទាំង​សងខាង​ទៅ​នឹង​ស្រោម​ពងស្វាស​ដើម្បី​ការពារ​ការ​រមួល​នេះ​កើតមានឡើង​ម្តងទៀត​។​

​ជាធម្មតា​, ប្រសិនបើ​កូនប្រុស​របស់​អ្នក​មាន​ការ​រមួល​, គាត់​នឹង​ត្រូវ​បាន​គេ​អោយ​ថ្នាំ​បំបាត់​ការឈឺចាប់ ហើយ​ដាក់​ថ្នាំ​សណ្តំ​ដែល​នឹង​ធ្វើអោយ​គាត់​បាត់បង់​ស្មារតី​មួយរយៈ​នៅពេលដែល​ធ្វើការ​វះកាត់​។​
​ការវះកាត់​តម្រូវអោយ​មាន​ការវះកាត់​ដ៏​តូច​មួយ​នូវ​នឹង​ស្រោម​ពងស្វាស​, ពន្លា​ខ្សែ​នៃ​បំពង់​ទឹកកាម និង​ដេរ​នៅក្នុង​ស្រោម​ពងស្វាស​ដើម្បី​ការពារ​ពី​ការ​រមួល​។ នៅពេល​ដែល​វា​ត្រូវ​បាន​បញ្ចប់​, គ្រូពេទ្យ​ដេរ​វា​ឡើង​មក​លើ​ស្រោម​ពងស្វាស ហើយ​កូន​របស់​អ្នកនឹង​ដឹងខ្លួន​មក​វិញ​ក្រោយ​ពី​មួយ ទៅ​២​ម៉ោង​ក្រោយ​វះកាត់​។​

​តាមរយៈ​ការវះកាត់​, កូន​របស់​អ្នកនឹង​ចៀសវាង​សកម្មភាព​ខ្លាំងៗ​ក្នុង​រយៈពេល​២ ឬ​៣​សប្តាហ៍ ហើយ​ប្រសិនបើ​គាត់​ចង់​រួមភេទ​, គាត់​នឹង​ត្រូវ​បាន​អោយ​ចៀសវាង​ការ​រួមភេទ​មួយរយៈ​សិន​ផងដែរ​។ សូម​និយាយ​ទៅកាន់​គ្រូពេទ្យ​ថា​តើ​នៅពេលណា​ដែល​វា​នឹង​មាន​សុវត្ថិភាព​ចំពោះ​កូន​អ្នក​សម្រាប់​ការធ្វើ​សកម្មភាព​នានា​។​​ប្រសិនបើ​ការ​រមួល​នោះ​មាន​រយៈពេល​យូរពេក​, គ្រូពេទ្យ​នឹង​មិន​អាច​សង្គ្រោះ​ពងស្វាស​ដែល​ប៉ះពាល់​នោះបានទេ ហើយ​វា​នឹង​ត្រូវ​ធ្វើការ​កាត់ចោល ដែល​ដំណើរការ​នោះ​គេ​ហៅថា ការ​កាត់​ពងស្វាស​ចោល​។ ក្មេងប្រុស​ភាគច្រើន​ដែល​មាន​ការ​កាត់​ពងស្វាស​ចោល ប៉ុន្តែ​នៅតែ​មាន​ពងស្វាស​ម្ខាង​ទៀត​នោះ អាច​ក្លាយជា​ឪពុក​របស់​គេ​បាន​នៅពេល​ក្រោយ​។

​ចំពោះ​ទារក​ប្រុស​ដែល​ទើប​នឹង​កើត​, ការសង្គ្រោះ​ពងស្វាស​គឺ​អាស្រ័យ​លើ​ពេល​ដែល​ការ​រមួល​កើតមានឡើង​។ ប្រសិនបើ​វា​មាន​មុននឹង​ក្មេង​ប្រុស​នោះ​កើត​, វា​មិន​អាច​ទៅរួច​នោះ​ទេ​ដើម្បី​សង្គ្រោះ​ពងស្វាស​។ ក្នុងករណីនេះ​, គ្រូពេទ្យ​អាច​សុំ​អោយ​ធ្វើ​ការវះកាត់​នៅ​ពេល​ក្រោយ​ដើម្បី​កាត់​ពងស្វាស​ដែល​ត្រូវ​បាន​ប៉ះពាល់​។ ប្រសិនបើ​រោគសញ្ញា​នៃ​ការ​រមួល​លេចឡើង​ក្រោយ​ក្មេងប្រុស​កើត​, គ្រូពេទ្យ​អាច​សុំ​អោយ​ធ្វើ​ការវះកាត់​បន្ទា​ន់​ដើម្បី​កែតម្រូវ​ពងស្វាស​នោះ​។​

​សូម​កុំ​ព្រងើយកន្តើយ​ពី​រោគសញ្ញា​របស់​កូន​អ្នក​

​ក្មេងប្រុស​ត្រូវតែ​ដឹង​ថា​ការឈឺ​ប្រដាប់ភេទ​គឺជា​រឿង​ធ្ងន់ធ្ងរ និង​មិន​គួរ​ព្រងើយកន្តើយ​នោះទេ​។ ការព្រងើយ​នឹង​ការឈឺ​រយៈពេល​យូរ ហើយ​បាត់​ទៅ​វិញ​ក៏ដោយ ក៏​អាច​បណ្តាលអោយ​ខូចខាត​ធ្ងន់ធ្ងរ​ដល់​ពងស្វាស និង​អាច​កាត់​វា​ចោល​ផងដែរ​។​ប្រសិន​បើ​កូន​របស់​អ្នក​មាន​ការឈឺ​នៅ​នឹង​ស្រោម​ពងស្វាស​ដែល​បាត់​ទៅ​វិញ​, គាត់​នៅ​តែ​ត្រូវការ​ប្រាប់​អ្នក ឬ​គ្រូពេទ្យ ហើយ​សូម​អោយ​ធ្វើការ​ពិនិត្យ​។ ការ​រមួល​ដែល​បាត់​ទៅ​វិញ​អាចធ្វើអោយ​គាត់​មាន​បញ្ហា​នៅ​ថ្ងៃក្រោយ​។ គ្រូពេទ្យ​អាច​បន្ថយ​ហានិភ័យ​នៃ​ការ​រមួល​នេះ​ដទៃ​ទៀត​ដោយ​ធ្វើការ​វះកាត់​សាមញ្ញ​ដែល​ធានា​ដល់​សុវត្ថិភាព​នៃ​ពងស្វាស​។​

​ប្រសិន​បើ​កូន​របស់​អ្នក​មាន​ការ​រមួល​ដែល​បណ្តាល​អោយ​បាត់​ពងស្វាស​នោះ​, វា​ជា​រឿង​សំខាន់​ដើម្បី​អោយ​គាត់​ដឹងថា គាត់​នៅ​តែ​មាន​ជីវិត​ធម្មតា​ដូច​អ្នក​អ្នកដទៃ​។ ការបាត់បង់​ពងស្វាស​ម្ខាង​នឹង​មិន​ប៉ះពាល់​គាត់​ពី​ការ​រួមភេទ​ធម្មតា ឬ​ការ​ក្លាយ​ជា​ឪពុក​គេ​នោះទេ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង