​និយមន័យ​
​របកគំហើញ​នៃ​ថ្នាំ​ប្រឆាំង​មហារីក​គឺជា​ការបោះ​ជំហាន​មួយ​ដ៏​ធំ​ក្នុង​ប្រវត្តិសាស្ដ្រ​នៃ​មនុស្សជាតិ​ក្នុង​ការប្រយុទ្ធប្រឆាំង​ជាមួយ​នឹង​ជំងឺមហារីក វា​ត្រូវ​បាន​គេ​ផ្សំ​ឡើង​តាមរយៈ​គីមី​សាស្ដ្រ​ដើម្បី​ធ្វើ​ការសំលាប់​កោសិកា​មហារីក បង្អាក់​នូវ​សកម្មភាព​របស់​កោសិកា​មហារីក​ក្នុង​ការរីក​លូត និង វិវត្ដន៍ ហើយ​បច្ចុប្បន្ន​នេះ​វា​គឺជា​វិធី​មួយ​ដែល​គេ​ពេញនិយម​ក្នុង​ការប្រើប្រាស់​សំរាប់ធ្វើ​ការព្យាបាល​ជំងឺមហារីក ប៉ុន្ដែ​ទន្ទឹមនឹងនោះ​ដែរ វា​បណ្ដាល​អោយ​ប្រព័ន្ធ​ការពារ​រាង្គ​កាយចុះ​ខ្សោយ និង​ប៉ះពាល់​ដល់​ជាលិកា​ធម្មតា​ផងដែរ​។​   មន្ទីរពេទ្យ​ក្វាង​ចូ​វ​ទំនើប​ផ្នែក​មហារីក​បាន​ធ្វើ​ការកែ​សំរួល​នូវ​វិធី​ព្យាបាល​ដោយ​ប្រើប្រាស់​ថ្នាំ​ប្រឆាំង​មហារីក​ដើម្បី​កាត់បន្ថយ​នូវ​ផលប៉ះពាល់ និង លើក​កំពស់​នូវ​ប្រសិទ្ធិភាពរ​បស់​វា​។ តាមរយៈ​នេះ​ធ្វើអោយ​វា​ក្លាយទៅជា​អាវុធ​គីមី​បែប​ជីវសាស្ដ្រ​សម័យថ្មី​ក្នុង​ការសំលាប់​កោសិកា​មហារីក ដែល​គេ​ប្រសិទ្ធិ​នាម​អោយ​ថា​”​ការព្យាបាល​ពណ៌​បៃតង​”(Green Chemotherapy)​។

​ប្រភេទ
​បច្ចុប្បន្ន​នេះ​ថ្នាំ​ប្រឆាំង​ជំងឺ​មហារីក​មាន​ប្រហែលជា​ជាង​100​ប្រភេទ​ដែល​ត្រូវបាន​គេ​ប្រើប្រាស់​សំរាប់ធ្វើ​ការព្យាបាល​ជំងឺមហារីក​។ ដោយ​បែងចែក​តាម​ការធ្វើ​សកម្មភាព​ក្នុង​ការសំលាប់​កោសិកា​មហារីក​ផ្សេងៗ​គ្នា វា​ត្រូវ​បាន​គេ​ចែក​ជា​៖​ពពួក​អាល់​គី​ល​(Alkylating Agents) ពពួក​រាំងខ្ទប់​ទៅនឹង​មេតាបូលីស របស់​កោសិកា​(Antimetabolites) ពពួក​អង់​ទី​ប៊ីយ៉ូ​ទីក​(Antitumor Antibiotics) ពពួក​អ័រម៉ូន​(Hormones) ពពួក​ធ្វើ​សកម្មភាព​ទៅលើ​កោសិកា​ប្រព័ន្ធ​ការពារ​រាង្គ​កាយ​(Immune Agents) ពពួក​ថ្នាំ​ប្រឆាំង​មហារីក​ដែល​មាន​ប្រភព​មក​ពី​រុក្ខជាតិ​។​ល​។

​លក្ខណៈ​វិសេស
1.​លើក​កំពស់​ប្រសិទ្ធិភាព​នៃ​ការព្យាបាល​ជំងឺមហារីក ធ្វើអោយ​ដុំ​មហារីក​រួម​តូច​ឬ​រលាយបាត់​ក៏មាន​ដែរ​។
2.​បង្អាក់​នូវ​ការរីកលូតលាស់ និង​ការរីក​រាលដាល​របស់​មហារីក ពន្យារ​នូវ​អាយុជីវិត​ដល់​អ្នកជំងឺ​។
3.​បន្ធូរបន្ថយ​នូវ​អាការៈ និង​លើក​កំពស់​នូវ​គុណភាព​នៃ​ជីវិត​របស់​អ្នកជំងឺ

​វិធី​នៃ​ការព្យាបាល
1.​ការប្រើប្រាស់​ថ្នាំ​ប្រឆាំង​មហារីក​តែ​ឯកឯង និង​ការ​គួបផ្សំ​ជាមួយ​វិធី​ដទៃទៀត​៖​គេ​អាច​ប្រើប្រាស់​នូវ​ថ្នាំ​ប្រឆាំង​មហារីក​តែ​ឯកឯង ប៉ុន្ដែ​ជា​ទូទៅ​ដើម្បី​បង្កើន​នូវ​ប្រសិទ្ធិភាព​ក្នុង​ការព្យាបាល​គេ​តែងតែ​ធ្វើការ​គួបផ្សំ​ជាមួយ​វិធី​ដទៃទៀត ការធ្វើ​ដូច្នេះ​គឺ​វា​អាច​សំលាប់​កោសិកា​មហារីក​បាន​កាន់​តែ​ច្រើន និង​ព្រមទាំង​កាត់បន្ថយ​នូវ​ការ​ស៊ាំ​ជាមួយ​ថ្នាំ​បាន​ផង​ដែរ​។
2.​មធ្យោបាយ​នៃ​ការ​សំរូប​ចូលទៅ​ក្នុង​សរសៃឈាម​៖​មាន​ការផឹក ការ​លាប​លើ​ស្បែក ការចាក់​ថ្នាំ (​ចាក់​តាម​សរសៃឈាម សាច់ដុំ ក្រោម​ស្បែក ចាក់​បញ្ចូល​ទៅក្នុង​ស្រោម​សួត​។​ល​។​

​មន្ទីរពេទ្យ​ក្វាង​ចូ​វ​ទំនើប​ផ្នែក​មហារីក​៖​ការព្យាបាល​ព៌ណ​បៃតង

1.​ការព្យាបាល​ដោយ​ផ្ដោត​សំខាន់​ទៅលើ​ម៉ូលេគុល

​ដោយ​ផ្អែក​ទៅលើ​ម៉ូលេគុល​ជីវសាស្ដ្រ​នៃ​កោសិកា​មហារីក គេ​នឹង​ធ្វើ​ការវាយប្រហារ​ទៅលើ​ម៉ូលេគុល​របស់​កោសិកា​មហារីក ប្រៀប​ដូច​ទៅ​នឹង​ការដាក់​បំផ្ទុះ​គ្រាប់បែក​ចំ​ទីតាំង​បាន​យ៉ាង​សុ​ក្រិត​អញ្ចឹង តាមរយៈ​ការ​កាត់ផ្ដាត់​នូវ​EGFR(Epidemal Growth Factor Receptor)​របស់​កោសិកា​មហារីក ឈាន​ទៅ​សំលាប់​កោសិកា​មហារីក​។​វិធី​នេះ​មិន​ប៉ះពាល់​ឬ​ប៉ះពាល់​តិចតួច​បំផុត​ដល់​កោសិកា​ធម្មតា​។

2.​ការព្យាបាល​ដោយ​ប្រើប្រាស់​ថ្នាំ​ប្រឆាំង​មហារីក​ដោយ​ផ្ដោត​សំខាន់​ទៅលើ​ថេរវេលា​ណាមួយ
​ដោយ​ផ្អែក​ទៅលើ​ការ​បំរែបំរួល​នៅក្នុង​រាង្គ​កាយរ​បស់​យើងទៅតាម​ថេរវេលា គេ​នឹង​ធ្វើការ​ជ្រើសរើស​នូវ​ខណៈពេល​ដែល​កោសិកាម​ហា​រីកងាយ​ទទួលរង​នូវ​ឥទ្ធិពល​របស់​ថ្នាំ រីឯ​កោសិកា​ធម្មតា​ស្ថិតនៅ​ក្នុង​ស្ថានភាព​សំរាក និង​ទទួល​រង​នូវ​ឥទ្ធិពល​ថ្នាំ​តិច​តូច​បំផុត​។ ដោយ​គ្រាន់តែ​គេ​ចាក់​បញ្ចូល​បរិមាណ​ថ្នាំ​តិចតួច​ប៉ុណ្ណោះ​គឺ​ទទួលបាន​ប្រសិទ្ធិភាព​គួរ​ជាទី​គាប់​ចិត្ត ចំនែកឯ​ផលប៉ះពាល់​របស់​ថ្នាំ​ក៏​បាន​កាត់បន្ថយ​អស់​មួយចំនួន​ដែរ​ដោយសារ​បរិមាណ​ថ្នាំ​មាន​កំរិត​ទាប​។

3.​ការព្យាបាល​ដោយ​ប្រើប្រាស់​ថ្នាំ​ប្រឆាំង​មហារីក​តាមរយៈ​ការចាក់​បញ្ចូល​តាម​សរសៃឈាម​ណាមួយ ទៅ​លើ​ទីតាំង​ជាក់លាក់​ណាមួយ
​គេ​នឹង​ធ្វើការ​ជ្រើសរើស​នូវ​សរសៃឈាម​ដែល​ធ្វើ​ការផ្គត់ផ្គង់​ឈាម​ដល់​ដុំ​មហារីក រួច​គេ​នឹង​ចាក់​បញ្ចូល​ថ្នាំ​ប្រឆាំង​មហារីក​តាម​សរសៃ​នេះ ការធ្វើ​ដូច្នេះ​ធ្វើ​អោយ​ថ្នាំ​មាន​កំហាប់​ខ្ពស់​នៅ​ទីតាំង​ដុំ​មហារីក ប្រសិទ្ធិភាព​កើនឡើង​ជា​ទ្វេ និង​មាន​ប្រសិទ្ធិភាព​ក្នុង​ការសំលាប់​កោសិកា​មហារីក រីឯ​ផលប៉ះពាល់​របស់​វា​ក៏​ត្រូវបាន​កាត់បន្ថយ​អស់​មួយចំនួនធំ​ដែរ​។​ដោយ​គេ​គ្រាន់​តែ​ដាក់​បំពង់​ទុយ​យោ​ឆ្មារ​ល្អិត​សំលាប់​បញ្ជូន​ថ្នាំ​ទៅ​ទីតាំង​ដុំ​មហារីក​នៅក្រោម​ស្បែក​តែម្ដង​ប៉ុណ្ណោះ លើក​ក្រោយៗ​ទៀត​គេ​គ្រាន់តែ​ចាក់​បញ្ចូល​ថ្នាំ​តាម​បំពង់​នេះ​ជា​ការ​ស្រេច​។

4.​ការព្យាបាល​ដោយ​ប្រើប្រាស់​ថ្នាំ​ប្រឆាំង​មហារីក​តាមរយៈ​ការចាក់​បញ្ចូល​ទៅក្នុង​ខ្លួនប្រាណ​តាម​វិធី​ពីរ​ផ្សេងគ្នា
​ការចាក់​បញ្ចូល​ថ្នាំ​តាម​សរសៃឈាម​ណាមួយ​ទៅ​លើ​ទីតាំង​ជាក់លាក់​ណាមួយ​(Intravascular Infusion)+​ការចាក់​បញ្ចូល​ថ្នាំ​ទៅក្នុង​ប្រអប់​ទ្រូង ពោះ ជាមួយនឹង​ឥទ្ធិពល​នៃ​ថាមពល​កំដៅ​(Intrathoracic/peritoneal Chemohyperthermia) ធ្វើ​អោយ​ថ្នាំ​នៅ​ទីតាំង​មហារីក​មាន​កំហាប់​ខ្ពស់ និង​ធ្វើ​សកម្មភាព​ទៅលើ​កោសិកា​មហារីក​បាន​រយៈ​ពេល​យូរ​ជាង​ធម្មតា ដូច្នេះ​ប្រសិទ្ធិភាព​របស់​វា​ក៏​ទទួលបាន​គួរ​ជាទី​គាប់ចិត្ត​ផងដែរ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង