ដើម្បីរកអោយឃើញដំបៅ អ្នកប្រហែលជាត្រូវធ្វើតាមការធ្វើតេស្តដូចខាងក្រោមនេះ៖
តេស្តរក H. Pylori
គ្រូពេទ្យប្រហែលជាណែនាំអោយធ្វើតេស្តដើម្បីកំណត់ថាតើមានវត្តមានបាក់តេរី H. Pylori ក្នុងខ្លួនរបស់អ្នកឬក៏អត់។ H. Pylori ប្រហែលជាអាចរកឃើញតាមរយៈការធ្វើតេស្តឈាម តេស្តលាមក ឬតេស្តដោយការដកដង្ហើម។ មុននឹងធ្វើតេស្តគេតម្រូវឱ្យអ្នកត្រូវញ៉ាំទឹកថ្លាមួយកែវដែលគ្មានរស់ជាតិ ហើយមានសារធាតុ Radioactive Carbon ក្នុងនោះ។ ក្រោយមក អ្នកត្រូវផ្លុំថងមួយ ហើយបិតអោយជិត។ ប្រសិនបើអ្នកមានបាក់តេរី H. Pylori ក្នុងក្រពះ ដង្ហើមរបស់អ្នកនឹងមានផ្ទុកសារធាតុ Radioactive Carbon ជាទម្រង Carbon Dioxide ព្រោះវាបានបំបែកសារធាតុនេះនៅក្នុងក្រពះរបស់អ្នក។
ប្រើការឆ្លុះដើម្បីពិនិត្យមើលប្រព័ន្ធរំលាយអាហារខាងលើ
ក្នុងពេលឆ្លុះក្រពះ គ្រូពេទ្យត្រូវដាក់បំពុងមួយដែលមានកាំមេរ៉ាចូលទៅក្នុងបំពង់កររបស់អ្នក អោយដល់បំពង់ Esophagus ក្រពះ និងពោះវៀនតូច។ ការប្រើវិធីឆ្លុះបែបនេះ គ្រូពេទ្យអាចមើលឃើញដំបៅបាន។ ប្រសិនបើរកឃើញដំបៅហើយ គាត់ប្រហែលជាកាត់ជាលិការដំបៅនោះបន្តិចដើម្បីធ្វើការវិភាគ។ ការវិភាគលើរូបរាងកោសិការ (អាណាប៉ាត់) ក៏អាចកំណត់ពីវត្តមានរបស់ H. Pylori ក្នុងក្រពះបានដែរ។ គ្រូពេទ្យទំនងជាណែនាំអោយធ្វើការឆ្លុះក្រពះពោះវៀនច្រើនដងប្រសិនបើអ្នកជាមនុស្សចាស់ មានសញ្ញាហូរឈាម ឬធ្លាប់ស្រកទម្ងន់ ឬពិបាកញ៉ាំ និងលេប។
ថតកាំរស្មីអ៊ិចលើប្រព័ន្ធរំលាយអាហារ
ពេលខ្លះគេហៅវាថាជាការលេបទឹកបារៀមដើម្បីថតកាំរស្មីអ៊ីចទើបមើលឃើញដល់ក្រពះពោះវៀនឃើញច្បាស់។ ក្នុងពេលថត អ្នកត្រូវលេបទឹកពណ៌សរដែលមានបារៀមនៅក្នុងនោះ សម្រាប់បង្កើតបានជារូបរាងដល់ក្រពះពោះវៀន ហើយអាចឃើញជារៀងដំបៅបានទៀត៕