ប្រភេទ​ក្រុម​ឈាម គឺ​មិនមែន​ជា​អ្វី​ដែល​គ្រាន់តែ ត្រូវមាន​នៅ​ក្នុង​អត្តសញ្ញាណ​បណ្ណ​របស់​អ្នក​នោះ​ទេ ។ វា​អាច​ជួយ​ការពារ​អ្នក ពី​គ្រោះថ្នាក់​ប្រឈម​នឹង​សុខភាព​, អាច​ធ្វើអោយ​អ្នកដឹង​ពី​តម្រូវការ​ឈាម របស់ខ្លួន​, ជួយ​មនុស្ស​ដទៃ​ទៀត ក្នុង​ស្ថានភាព​បន្ទាន់ និង អាច​ធ្វើ​ការសម្រេចចិត្ត​ដ៏​សំខាន់​មួយ​បាន​ផង​ដែរ​។​
​តាម​ការស្រាវជ្រាវ បានបង្ហាញ​ថា វា​អាច​មាន​ទំនាក់ទំនង​ដ៏​ជាក់លាក់​មួយ រវាង​ប្រភេទ​នៃ​ក្រុម​ឈាម ទៅនឹង​ស្ថានភាព​នៃ​ជំងឺ​មួយ​ចំនួន​ទៀត​។ ខាងក្រោម​នេះ គឺជា​មូលហេតុ ៤​យ៉ាង​ដែល​អ្នក​គួរតែ​ដឹង ពី​ប្រភេទ​ក្រុម​ឈាម​របស់​ខ្លួនឯង​៖
 

១. វា​អាច​ជួយសង្គ្រោះ​អាយុជីវិត​របស់​អ្នក ក្នុងករណី​អ្នកមាន​គ្រោះថ្នាក់​
​ការ​ប្រឈម​នឹង​បញ្ហា​គ្រោះថ្នាក់​ជា​យថាហេតុ ឬ ការសង្គ្រោះ​បន្ទាន់​ដោយ​ការវះកាត់ គឺ​សុទ្ធតែ​ត្រូវការ នូវ​ការបញ្ចូល​ឈាម​។ អ្នក​អាច​នឹង​ត្រូវការ​វា ភ្លាមៗ​។ ប្រសិនបើ​អ្នក​បាន​ដឹង​ពី​វា ឬ បាន​សរសេរ​ទុក នៅក្នុង​កំណត់ហេតុ​សុខភាព​នៅ​ក្នុង​មន្ទីរពេទ្យ នោះ​អ្នកនឹង​អាច ទទួលបាន​នូវ​ការបញ្ចូល​ឈាម​ភ្លាមៗ និង ទទួលបាន​នូវ​ការថែទាំ​សុខភាព បាន​ទាន់ពេលវេលា​។ បើ​ទោះជា​នៅ​ក្នុង​ករណី​ជំងឺមហារីក​សុដន់ អ្នក​ក៏​នឹង​អាច​បាន​នូវ វិធី​បង្ការ​មួយចំនួន បាន​មុន​ផងដែរ ។​
 

២. វា​ជា​កត្តា​កំណត់​ផែនការ​ក្នុង​ក្រុម​គ្រួសារ​
​មុនពេល​ដែល​អ្នក​ត្រូវ​រៀបការ អ្នក​ត្រូវ​ដឹង តើ​អ្នក និង ដៃគូរ​អ្នក អាច​មាន​កូន​ជាមួយ​គ្នា​បានទេ​? តាម​អ្នក ជំនាញ​ផ្នែក​សុខភាព​គ្រួសារ បាន​និយាយថា មាន​ប្រភេទ​ក្រុម​ឈាម​ខ្លះ មិនគួរ​ធ្វើកា​រលាយ​បញ្ចូល​គ្នា ឬ បង្ក​កំណើត​ជាមួយគ្នា​បាន​នោះទេ​។ ចំពោះ​គូ​ស្វាមីភរិយា ដែលមាន RH+ve និង RH-ve  គឺ​ហាក់​នឹង ផ្តល់កំណើត​អោយ​ទារក​ម្នាក់ ដែល​នឹង​មាន​បញ្ហា​ដល់​សុខភាព​បាន​។​ដូច្នេះ វា​ជា​ការល្អ ដែល​អ្នក​ទាំង​ពីរ គួរ​ធ្វើ​តេស្ត​ដើម្បី​កំណត់​ថា តើ​ក្រុម​ឈាម​របស់​អ្នក​ទាំង​ពីរ​អាច នៅ​ជាមួយគ្នា​បាន​ដែរឬទេ​?
 

៣. វា​ជួយ​អោយ​អ្នក​ធ្វើ​ការគ្រប់គ្រង​នូវ​របប​អាហារ​របស់​អ្នក​បាន​
​ប្រភេទ​ក្រុម​ឈាម ជាក់លាក់​មួយចំនួន គឺ​ហាក់​នឹង​ងាយ​រងគ្រោះ​ទៅ​នឹង​ការ កើតមាន​នូវ​ជំងឺ​ទឹកនោម​ផ្អែម និង ជំងឺ​បេះដូង​បាន​។ ជា​ការពិត មាន​ក្រុម​ឈាម​មួយចំនួនទៀត គឺ​សាក​សមតែ​នឹង ការ​ទទួលទាន ប្រភេទ​អាហារ​បន្លែ​តែប៉ុណ្ណោះ ។ មនុស្ស​មួយចំនួន​ទៀត គឺ​គួរ​ធ្វើ​ការកំណត់​នូវ ការ​ទទួលទាន​អាហារ ដែល​មាន​ជាតិ​កាបូ​អ៊ី​ដ្រាត ពីព្រោះថា ក្រុម​ឈាម​របស់​ពួកគេ នឹង​មិន​អាច​ទទួល​ពួកវា​បាន​នោះ​ទេ ។​
 

៤.​វា​អាច​អោយ​អ្នក​មាន​ការប្រុងប្រយ័ត្ន​នឹង​ជំងឺ​មួយ​ចំនួន​បាន​ទុកជាមុន​
​តាម​ការស្រាវជ្រាវ​បាន​អះអាងថា ស្ត្រី​ដែល​មាន​ប្រភេទ​ក្រុម​ឈាម O គឺ​មាន​កម្រិត​អរ​ម៉ូ​ន FSH ខ្ពស់ ដែល​នឹង​បង្ហាញ​ប្រាប់ថា ពួកគេ​មាន​អូវុល​តិច​នៅក្នុង​ស្បូន ដែល​អាច​នឹង​ធ្វើអោយ​អត្រា​បង្ក​កំណើត​របស់​ពួក នាង​មាន​កម្រិត​ទាប​។ តែ​ទោះជា​យ៉ាងណាក្តី វា​មិនមែន​ជា​ហេតុផល​តែ​ម្យ៉ាង ដែល​បង្ក​អោយមាន ជា​បញ្ហា​នេះ នោះទេ​។ វា​ត្រូវ​បាន​គេ​រក​ឃើញ​ផង​ដែរ​ថា ចំពោះ​មនុស្ស​ទាំងឡាយ​ណា ដែលមាន ប្រភេទ​ក្រុម​ឈាម A ,AB និង B  គឺ​មាន​ការ​ប្រឈម​ខ្ពស់​ទៅ​នឹង ជំងឺ​បេះដូង​។ នេះ​ដោយសារ​តែ ប្រភេទ​ក្រុម​ឈាម A មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ទៅនឹង កូ​ឡេ​ស្តេ​រ៉ូល LDL ។ ម្យ៉ាងវិញទៀត ប្រភេទ​ក្រុម O  អាច​ការពារ​នូវ កំណក​ឈាម និង កាត់បន្ថយ​នូវ​អត្រា​ប្រឈម​នឹង​ជំងឺ​នេះ​បាន​វិញ ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង