ម្តាយជាបុគ្គលដែលសំខាន់ណាស់សម្រាប់កូនគ្រប់រូប ព្រោះមានតែម្តាយទេដែលអាចអប់រំ ហើយនាំកូនដើរទៅរកផ្លូវល្អជានិច្ច ប៉ុន្តែមានម្តាយមួយចំនួនដែលនិយាយទៅកូនមិនដែលស្តាប់សោះ។ តើមានម្តាយប្រភេទណាខ្លះដែលអប់រំកូន ហើយគេមិនស្តាប់?
- ម្តាយដែលតែងតែមិននៅក្បែរខ្លួនកូន ដើរបាត់ពីកូនជានិច្ច ដូចនេះនៅពេលដែលអ្នកអប់រំគេ គេនឹងស្តាប់មិនចូលត្រចៀក ព្រោះគេគិតថាអ្នកមិនដែលនៅក្បែរគេ មើលថែទាំគេ ដូចនេះអ្នកគ្មានសិទ្ធអ្វីមកអប់រំគេឡើយ ដូចនេះចូលអ្នកនៅក្បែរគេឲ្យបានច្រើន។
- ម្តាយដែលនៅក្បែរ ប៉ុន្តែតែងតែមើលទូរទស្សន៍ ហើយមិនកំដរកូនលេង ឬកំដរកូនរៀនឡើយ ដូចនេះនៅពេលដែលគេធ្វើខុស ចូលអ្នកកុំបន្ទោសគេឲ្យសោះ ព្រោះអ្នកមិនដែលយកចិត្តទុកដាក់ចំពោះគេ ហើយទោះបីជាអ្នកចង់អប់រំគេ ក៏គេមិនព្រមធ្វើតាមដែរ។
- ម្តាយដែលតែងតែដាក់សម្ពាធដល់កូន ក៏កូនមិនព្រមស្តាប់តាមអ្នកដែរ ព្រោះអ្នកគាប់សង្កត់កូនខ្លាំងពេក ធ្វើឲ្យគេដកដង្ហើមមិនរួច ដូចនេះយូរទៅគេនឹងមិនចង់ស្តាប់តាមដំបូន្មានអ្នកឡើយ។
- ម្តាយដែលតែងតែយកអ្នកដទៃមកប្រៀបជាមួយកូនខ្លួនឯង។ ម្តាយប្រភេទនេះជាម្តាយដែលកូនស្អប់បំផុត ព្រោះកូនគិតថាអ្នកទុកអ្នកដទៃសំខាន់ជាងគេរហូត ហើយគេមិននៅក្នុងកែវភ្នែកអ្នកឡើយ ដូចនេះគេគិតថាពាក្យដែលអ្នកនិយាយគឺគ្មានបានការឡើយ។
- ម្តាយដែលតែងតែស្តីបន្ទោសឲ្យកូន ហើយកូនធ្វើអ្វីក៏មិនពេញចិត្តដែរ ម្តាយប្រភេទនេះជាម្តាយដែលកូនមិនព្រមស្តាប់តាមអ្នកឡើយ ព្រោះគេយល់ថាគេធ្វើអ្វីក៏ខុស ដូចនេះទោះបីជាស្តាប់តាមអ្នកហើយ ក៏អ្វីដែលគេធ្វើសុទ្ធតែខុសដែរ៕