​ជំងឺ​គ្រុនពោះវៀន​បង្កឡើង​ដោយ​បាក់តេរី​ម្យ៉ាង​មាន​ឈ្មោះ​ថា Salmonella Typhi ហើយ​វា​កម្រ​នឹង​កើតមាន​ក្នុង​ប្រទេស​អភិ​វឌ្ឈន៍​ណាស់ ។ ទោះបីជា​យ៉ាងណា​ក៏ដោយ វា​នៅតែ​បន្សលទុក​នូវ​ជំងឺ​ដ៏​មាន​ការ​គំរាម​គំហែង និង​ធ្ងន់ធ្ងរ​ក្នុង​ប្រទេស​កំពុង​អភិ​វឌ្ឍន៍។ ជម្ងឺ​គ្រុនពោះវៀន​ឆ្លង​តាមរយៈ​ការ​ទទួលទាន​ទឹក និង​អាហារ​ដែល​មាន​មេរោគ ឬ​មាន​ការស្និទ្ធស្នាល​ជាមួយ​អ្នក​ដែល​ជំងឺ​ស្រាប ។ រោគសញ្ញា​របស់​វា​ច្រើន​តែ​មាន​ការ​ក្តៅខ្លួន​ខ្លាំង ឈឺក្បាល ឈឺ​ពោះ និង​ទលលាមក ឬ​រាគ ។​

​នៅពេល​ដែល​បាន​ព្យាបាល​ដោយ​ថ្នាំ​អង់​ទី​បី​យ៉ូ​ទិច​ហើយ ធ្វើអោយ​អ្នក​មាន​ភាព​ធូ​ស្រាល​វិញ​ក្នុង​រយៈពេល ពីរ​បី​ថ្ងៃ​ថ្វីបើ​មាន​ផលវិបាក​តិចតួច​ឈានទៅរក​ការស្លាប់​ក៏ដោយ ។​
​វ៉ា​ក​ស៊ាំ​ង​សម្រាប់​ប្រឆាំងនឹង​ជំងឺ​គ្រុនពោះវៀន​គឺ​មាន​ហើយ ប៉ុន្តែ​វា​មាន​ប្រសិទ្ធភាព​បន្ទិច​បន្ទួច​ប៉ុណ្ណោះ ។ វ៉ាក់ស៊ាំង​ជាធម្មតា​ច្រើនតែ​ផ្តល់​ទៅ​លើ​អ្នក​ដែល​ប្រឈម​នឹង​ជម្ងឺ​នេះ ឬ​ធ្វើ​ដំណើរ​ទៅ​កន្លែង​ដែល​មាន​ការ​រាតត្បាត​ខ្លាំង ។​

​រោគសញ្ញា​
​ថ្វី​បើ​ក្មេងៗ​ដែល​មាន​ជំងឺ​គ្រុនពោះវៀន​ពេលខ្លះ​ឈឺ​ភ្លាមៗ​ក៏ពិតមែន តែ​រោគសញ្ញា​របស់​វា​មានដំណើរ​ការយឺតយ៉ាវ​រហូតដល់ មួយ​ទៅ​បី​សប្តាហ៍​ក្រោយ​ឆ្លង ។​
​ស្ថានភាព​ជំងឺ​មួយ​សប្តាហ៍​ដំបូង​
​គ្រាមួយ​រោគ​សញ្ញពិ​ត​ជា​កើតឡើង​ហើយ​អ្នក​ប្រហែលជា​ធ្លាប់មាន​៖
– ក្តៅខ្លួន​ខ្លាំង​ពី ៣៩,៤ ទៅ ៤០ C
– ឈឺក្បាល​
– អស់កម្លាំង និង​ខ្សោយ​
– ឈឺ​បំពង់ក​
– ឈឺ​ពោះ​
– រាគ ឬ​ទល់លាមក​
– ឡើង​កន្ទួល​

​ក្មេង​ភាគច្រើន​តែងតែ​មាន​អាការៈ​រាគរុស ប៉ុន្តែ​ចំពោះ​មនុស្ស​ធំ​វិញ​បែរ​ជា​ទល់លាមក​ដ៏​ធ្ងន់ធ្ងរ​ទៅវិញ ។ ក្នុង​សប្តាហ៍​ទី​ពីរ អ្នក​ប្រហែលជា​ឡើង​កន្ទួល​តូច​មួយ​ដែល​សម្ពែត​ពណ៌​ក្រហម​នៅ​លើ​ទ្រូង​ខាងក្រោម ឬ​ពោះ​ខាងលើ ។ កន្ទួល​នេះ​កើតឡើង​តែ​បណ្តោះអាសន្ន​ទេ ជា​ធម្មតា​វា​នឹង​បាត់​ទៅ​វិញ​ក្នុង​រយៈពេល ២ ទៅ​៥​ថ្ងៃក្រោយ ។​

​ស្ថានភាព​ជំងឺ​សប្តាហ៍​ទី​ពីរ​
​ប្រសិនបើ​អ្នក​មិន​បាន​ទទួល​ការព្យាបាល​ទេ អ្នក​ប្រហែលជា​ឈាន​ចូល​តំណាក់កាល​ទី​ពីរ ហើយ​អាការៈ​ជំងឺ​របស់អ្នក​នឹង​ក្លាយទៅជា​ធ្ងន់ធ្ងរ និង​មាន​រោគសញ្ញា​ដូចជា​៖
– បន្ត​ក្តៅខ្លួន​ខ្លាំង​
– រាគ ហើយ​លាមក​មាន​ពណ៌​ដូច​ទឹក​លាង​អង្ករ ឬ​ទៅ​ជា​ទល់លាមក​ធ្ងន់ធ្ងរ​
– ស្រក​ទម្ងន់​
– ប៉ោង​ពោះ​
​ស្ថានភាព​ជំងឺ​សប្តាហ៍​ទី​បី​
​ក្នុង​សប្តាហ៍​ទី​បី​អ្នក​ប្រហែលជា​៖
– ទៅ​ជា​រវើរវាយ​
– អស់កំលាំង សន្លឹម ហើយ​ភ្នែក​បើក​បាន​តែ​ពាក់កណ្តាល ទាំងនេះ​ជា​សញ្ញា​ចង្អុលបង្ហាញ​ថា​ជំងឺ​គ្រុនពោះវៀន ។​
​ផលវិបាន​ដែល​អាច​គំរាមគំហែង​ដល់ជីវិត​គឺ​ស្ថិន​ក្នុង​ពេលនេះ​ហើយ ។​

​ស្ថានភាព​ជំងឺ​សប្តាហ៍​ទី​បួន​
​ការធូ​ស្បើយ​ប្រហែល​ជា​កើតឡើង​យ៉ាងយឺត​ក្នុងពេល​សប្តាហ៍​ទី​បួន ។ ក្តៅខ្លួន​នឹង​ថយ​ចុះ​បន្តិច​ម្តង់ៗ​រហូត​ដល់​ធម្មតា​វិញ​ក្នុង​រយៈពេល​មួយ​សប្តាហ៍​ក្រោយ ទៅ ១០​ថ្ងៃ ។ ប៉ុន្តែ​សញ្ញា​ទាំងនេះ​អាច​នឹង​កើត​មក​វិញ​ក្នុង​រយៈពេល​ពីរ​សប្តាហ៍​ក្រោយពី​ក្តៅខ្លួន​ត្រូវបាន​អន់ថយ ។​
​ពេល​ដែល​ត្រូវ​ជួប​គ្រូពេទ្យ​

ចូទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ភ្លាម​ប្រសិនបើ​អ្នក​សង្ស័យ​ថា​អ្នក​មាន​ជម្ងឺ​គ្រុនពោះវៀន ។ ប្រសិនបើ​អ្នក​មាន​រោគសញ្ញា​ក្រោយពី​អ្នក​ត្រលបមក​ពី​បរទេស​វិញ ចូរ​ទៅ​ទទួល​ការ​ព្រឹក្សា​ជាមួយ​គ្រូពេទ្យ​ដែល​ផ្តោត​ទៅលើ​ថ្នាំ​សម្រាប់​ប្រើ​ពេល​ធ្វើដំណើរ ឬ​ជម្ងឺឆ្លង ។ អ្នកឯកទេស​ប្រហែលជា​អាច​សម្គាល និង​ព្យាបាល​ជំងឺ​បាន​លឿន​ជាង​គ្រូពេទ្យ​ដែល​មិន​ទាន់​ចុះ​កម្មសិក្សា​ក្នុង​តំបន់​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង