បូសរន្ធគូថមានពីរប្រភេទគឺ Perirectal Abscess និង Perianal Abscess។ Perirectal Abscess គឺជាបណ្តំនៃខ្ទុះកក់កុញនៅក្នុងជាលិការជ្រៅៗជុំវិញរន្ធគូថ។ ចំនែកឯ Perianal Abscess វិញគឺជាបណ្តំនៃខ្ទុះកកកុញនៅលើជាលិកាសើរៗស្បែកជុំវិញរុន្ធគូថ ប៉ុន្តែបូសទាំងពីរប្រភេទនេះត្រូវបានគេអោយឈ្មោះតែមួយថា បូសរន្ធគូថ។ ទោះបីជាប្រភេទបូស Perirectal Abscess មានលក្ខណៈធ្ងន់ធ្ងរជាងក៏ដោយ ក៏បូសទាំងពីរប្រភេទនេះត្រូវការព្យាបាលអោយបានទាន់ពេលវេលា ព្រោះវានឹងធ្វើអោយស្ថានភាពរបស់អ្នកជំងឺកាន់តែធ្ងន់ធ្ងរ និងមានផលវិបាក។
ដោយអាស្រ័យទៅតាមភាពធ្ងន់ធ្ងររបស់បូស និងបញ្ហាសុខភាពផ្សេងៗទៀត ការព្យាបាលប្រហែលជាអាចអោយអ្នកជំងឺទៅផ្ទះវិញបាន។ គម្រោងនៃការព្យាបាលគួរតែពន្យល់អ្នកជំងឺអោយបានក្បោះក្បាយ។
– ការវះកាត់ក្នុងកម្រិតតូចតាចប្រហែលជាអាចធ្វើបានក្នុងការិយាល័យរបស់គ្រូពេទ្យ ឬបន្ទប់សង្គ្រោះបន្ទាន់ដោយចាក់ថ្នាំស្ពឹកនៅនឹងកន្លែង ព្រមទាំងថ្នាំងងុយដេកចាក់តាមសរសៃផង។ អ្នកជំងឺភាគច្រើនត្រូវការបញ្ជូនទៅជួបគ្រូពេទ្យវះកាត់ដើម្បីព្យាបាលជាពិសេសព្រោះវាប្រហែលត្រូវទាមទារអោយមានការកាត់ចោលនូវរចនាសម្ព័ន្ធមួយចំនួន។ អ្នកជំងឺគួរតែអាចត្រឡប់ទៅផ្ទះវិញនៅពេលភ្ញាក់ពីដេក និងត្រូវប្រើថ្នាំបំបាត់ការឈឺចាប់រយៈពេលពីរបីថ្ងៃដំបូង។
– ការវះកាត់ប្រហែលជាត្រូវធ្វើក្នុងបន្ទប់វះកាត់ដោយមានការចាក់ថ្នាំស្ពឹកនៅនឹងចង្កេះ ឬអោយអ្នកជំងឺសន្លប់តែម្តង ហើយអ្នកជំងឺប្រហែលជាត្រូវដេកក្នុងមន្ទីរពេទ្យពេញមួយយប់ ឬច្រើនថ្ងៃ។
– ការចុះឈ្មោះសម្រាក់ពេទ្យប្រហែលជាត្រូវធ្វើជាមួយនឹងការចាក់សេរ៉ូមតាមសរសៃដើម្បីប្រើថ្នាំអង់ទីបីយ៉ូទិច និងថ្នាំបំបាត់ការឈឺចាប់។
– អ្នកជំងឺប្រហែលជាត្រូវចាក់ថ្នាំតេតាណូសបន្ថែមប្រសិនបើមិនបានចាក់កាលពី ៥ ទៅ១០ឆ្នាំមុនទេ។
– តេស្តឈាម និងតេស្តផ្សេងៗទៀតប្រហែលជាត្រូវមើលសាឡើងវិញដើម្បីវាយតម្លៃដំណើរការរបស់អ្នកជំងឺក្រោយពេលព្យាបាលរួច។
ការតាមដាន
អ្នកជំងឺប្រហែលជាមានការឈឺចាប់ច្រើនថ្ងៃក្រោយពីវះកាត់រួច ប៉ុន្តែវាគួរតែធូរស្បើទៅវិញទេ។
– ចំពោះមុខរបស់ប្រហែលជាមិនត្រូវដេរទេ ដូច្នេះអាចនឹងមានការបង្ករោគនៅកន្លែងនោះ។ ប្រសិនបើរបួសត្រូវបានដែរ វានឹងធ្វើអោយករខ្ទុះម្តងទៀតហើយ។
– អ្នកជំងឺប្រហែលជាត្រូវប្រើថ្នាំអង់ទីបីយ៉ូទិច និងថ្នាំបំបាត់ការឈឺចាប់រយៈពេលច្រើនថ្ងៃអាស្រ័យទៅតាមស្ថានភាពអ្នកជំងឺ។
– ការប្រើប្រាស់ថ្នាំបន្ទន់លាមក និងអនាម័យអោយល្អដូចជា ត្រាំទឹកក្តៅក្រោយពេលបត់ជើងធំម្តងៗ វានឹងជួយកាត់បន្ថយនូវការឈឺចាប់របស់អ្នក និងឆាប់ជាឡើងវិញ៕