​អង្គការ​សុខភាព​ពិភពលោក​ណែនាំ​ឱ្យមាន​វិធានការ​សុវត្ថិភាព​ផ្សេងៗ​គ្នា​ដើម្បី​ការពារ​ខ្លួន​អ្នក​ពី​មេរោគ​ឆ្លង​ថ្មី​ដែល​រួមមាន​អនាម័យ​ដៃ​និង​ដង្ហើម​។ យ៉ាងណាមិញ នៅតែមាន​អ្នក​មិន​អើពើ ព្រងើយកន្តើយ នឹង​វិធាន​ការពារ​ទាំងនេះ​។ នៅទីនេះ សូម​ដាស់តឿន និង​ក្រើនរំលឹក​ឡើងវិញ នូវ​វិធី​ការពារ​ខ្លួន​អ្នក​ពី​ជម្ងឺ​កូ​វីដ​-១៩​។​

​ដំបូងបង្អស់​វា​ត្រូវបាន​គេ​ណែ​នាំឱ្យ​មនុស្ស​ឧស្សាហ៍​លាងដៃ​ជាមួយ​សាប៊ូ​និង​ទឹក ឬ​ដោយ​ប្រើ​ជែ​ល​ដែលមាន​ជាតិ​អាល់កុល​។ វា​ក៏​សំខាន់​ផងដែរ​ថា នៅពេលដែល​ក្អក និង​កណ្តាស់ ពួកគេ​តែងតែ​ខ្ទប់មាត់ និង​ច្រមុះ​ដោយ​ប្រើ​កែងដៃ ឬ​ក្រដាសអនាម័យ (​ហើយ​បន្ទាប់មក​បោះចោល​ក្រដាស​ដែល​ប្រើ​រួច​លាងដៃ​) ។ មនុស្ស​ក៏​គួរតែ​ព្យាយាម​ឱ្យ​អស់ពី​សមត្ថភាព នៅ​ឱ​ឆ្ងាយ​ពី​នរណាម្នាក់ ដែលមាន​គ្រុនក្តៅ ឬ​ក្អក​។​

​ចៀសវាង​ការ​ប៉ះ​ភ្នែក ច្រមុះ និង​មាត់​របស់​អ្នក ពីព្រោះ​ប្រសិនបើ​វីរុស​មាននៅ​លើ​ដៃ​របស់​អ្នក វា​អាច​ចូលក្នុង​ខ្លួន​អ្នក​តាមរយៈ​ភ្នាស​រំអិល​របស់​អ្នក និង​ធ្វើឱ្យ​ខ្លួន​អ្នក​ឈឺ​។​

CDC ផ្តល់​អនុសាសន៍​ថា វា​ក៏​សំខាន់​ផងដែរ​ក្នុងការ​រក្សា “​គម្លាត​សង្គម​” ដើម្បី​ការពារ​ការឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស​។ វា​ក៏​និយាយ​ផងដែរ​ថា មនុស្ស​គ្រប់រូប​គួរតែ​ពាក់​ម៉ាស​ពេល​នៅ​ទីសាធារណៈ ឬ​នៅ​ជុំវិញ​មនុស្ស​មិនមែនជា​សមាជិកគ្រួសារ ជាពិសេស​នៅពេលដែល​អ្នក​មិនអាច​រក្សា​គម្លាត​បានជា​ចាំបាច់​។​

CDC បន្ថែមទៀតថា ត្រូវ​លាង​សម្អាត និង​លាង​នូវ​រាល់​ផ្ទៃ​ដែល​អ្នក​ប៉ះ​រាល់ថ្ងៃ​។ ហើយ​ប្រសិនបើ​អ្នកមាន​រោគសញ្ញា​ធ្ងន់ធ្ងរ​សូម​នៅផ្ទះ និង​ជូនដំណឹង​ដល់​អ្នកផ្តល់​សេវា​សុខភាព​៕​

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង