​ការបញ្ចូល​អាហារ​ដែលមាន​សុខ​ភាពល្អ​ទាំងនេះ បន្ថែមទៀត​ទៅក្នុង​រប​ប​អាហារ​របស់​អ្នក អាច​ជម្រុញ​អារម្មណ៍​របស់​អ្នក​តាម​ធម្មជាតិ​។​

១.​ខ្លាញ់​ជំនួយ​សុខភាព​ខួរក្បាល​
​ខ្លាញ់​ត្រលប់​មកវិញហើយ ជាមួយនឹង​ហេតុផល​ល្អៗ​។ ខ្លាញ់​សុខភាព នៅក្នុង​គ្រាប់​ធុញ្ញ​ជាតិ និង​ត្រី គឺមាន​សារៈសំខាន់​ណាស់​សម្រាប់​សុខភាព​ខួរក្បាល​ហើយ​អាច​ដើរតួ​យ៉ាងសំខាន់​។​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា​៣ ពី​អាហារ​សមុទ្រ និង​ប្រេង​អូ​លីវ​ហាក់ដូច​ជាមាន​សារៈសំខាន់ និង​មាន​អត្ថប្រយោជន៍​ចំពោះ​សុខភាព​ខួរក្បាល របស់​យើង​។​

២.​របប​អាហារ​បែប​មេ​ឌី​ទែ​រ៉ា​ណេ​
​ធ្វើអោយ​ប្រសើរឡើង​នូវ​របប​អាហារ​ទូទៅ​របស់​អ្នក​ហើយ​អ្នក​អាច​កាត់បន្ថយ​ការធ្លាក់​ទឹកចិត្ត​របស់​អ្នក ដោយ​ការ​ញ៉ាំ​ផ្លែឈើ​ស្រស់ និង​បន្លែស្រស់ៗ គ្រាប់​ធុញ្ញ​ជាតិ ត្រី ខ្លាញ់ សាច់​ក្រហម ប្រេង​អូ​លីវ​។​

៣.​អាហារ​មាន​ជាតិ​មេ (​ស្រា​, នំប៉័ង​) ឫ ឡើង​ជូរ​
​តើ​អ្នកណា​ដែល​គិតថា​គីម​ឈី​មួយ​ចំហៀង​អាចជា​ប្រយោជន៍​ដល់​សុខភាព​ផ្លូវចិត្ត​? ការសិក្សា​អំពី​សត្វ​បានបង្ហាញ​ថា​ពពួក​បាក់​តេ​រី និង​ផ្សិត​រស់រាន​ខ្លះ ដែល​គេ​ស្គាល់​ថា​អាចមាន​ប្រយោជន៍​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​បាក់​ទឹកចិត្ត និង​ការ​ថប់​បារម្ភ​។ អាហារ​ដែលមាន​ជាតិ​ហឹរ ដូចជា​គីម​ឈី ជាដើម​គឺជា​អាហារ​ដែល​សំបូរ​ទៅដោយ​បាក់តេរី ដែលមាន​សុខភាព​ល្អ ដែល​ត្រូវបាន​គេ​គិតថា​ធ្វើឱ្យ​ធូរស្បើយ​។​

៤.​ស្លឹក​បៃតង​
​អាហារ​ទាំងនេះ​ទទួលបាន​ពិន្ទុ​ខ្ពស់​ជាងគេ​ក្នុងចំណោម​អាហារ​និង​រុក្ខជាតិ​ទាំងអស់​ដែល​បង្ហាញថា​វា​ជា​ផ្នែក​សំខាន់​មួយ​នៃ​ការការពារ​ឬ​ព្យាបាល​ជំងឺ​ធ្លាក់​ទឹកចិត្ត​។​

៥.​សូកូឡា​ខ្មៅ​
​និយាយថា បាទ​/​ចាស ចំពោះ​សូកូឡា​ខ្មៅ​! សណ្តែក​កា​កាវ​ផ្ទុក​សារជាតិ flavonoids ដែលជា​សារធាតុចិញ្ចឹម​មាន​មូលដ្ឋាន​លើ​រុក្ខជាតិ​ដែលមាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដ៏​មាន​ឥទ្ធិពល​និង​អាចធ្វើអោយ​អារម្មណ៍​ប្រសើរឡើង​។​

៦.​ដំឡូង​ផ្អែម​
​ការ៉ុត និង​ដំឡូង​ផ្អែម ទាញយក​ពណ៌​ទឹកក្រូច​របស់​វា​ចេញពី​សារជាតិ carotenoids ដែលជា​អង់​ទី​អុកស៊ីដ​ង់​មួយ​ប្រភេទ​ដែល​អាចជួយ​ក្នុងការ​បំបាត់​ការធ្លាក់​ទឹកចិត្ត​។​

៧.​មាន់​តួ​ក​គី​
​ខណៈពេលដែល​សាច់មាន់​ទួរគី​ប្រហែលជា​មិន​ធ្វើឱ្យ​អ្នក​ងងុយគេង​នោះ​, សារធាតុ tryptophan អាចជួយ​ក្នុងការ​ព្យាបាល​បញ្ហា​សុខភាព​ផ្លូវចិត្ត​ដូចជា​ការធ្លាក់​ទឹកចិត្ត​។​

៨.​ចេក​
​ការសិក្សា​មួយចំនួន​បានបង្ហាញ​ពី​ទំនាក់ទំនង​រវាង​អារម្មណ៍​ធ្លាក់​ទឹកចិត្ត​និង​កម្រិត​ទាប​នៃ tyrosine ដែលជា​អាស៊ីត​អា​មី​ណូ​ដែល​ផលិត​ដូ​ប៉ា​មីន (dopamine) ហៅថា​អរ​ម៉ូ​ន​រីករាយ​។ ដូ​ប៉ា​មីន ត្រួតត្រា​លើ​ភាព​រីករាយ​នៃ​ខួរក្បាល​របស់​អ្នក​។​

៩.​ត្រី​សាល់​ម៉ុ​ន​
​មិនអាច​រំលង​ត្រី​សា​ម៉ុង​ទេ – វា​ល្អ​សម្រាប់​ស្បែក​បេះដូង និង​ខួរក្បាល​របស់​អ្នក​!

១០.​អយ​ស្ទ័​រ​
​អយ​ស្ទឺ​រ​គឺជា​ប្រភព​ដ៏​ប្រសើរ​នៃ​ស័ង្កសី​ដែលជា​សារធាតុ​រ៉ែ​ចាំបាច់​សម្រាប់​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ​បាន​ត្រឹមត្រូវ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង