​ការ​រាគរូស​សម្គាល់​ដឹង​តាមរយៈ​ការ​បន្ទោបង់ ដែល​មាន​លាមក​ទន់​ខ្លាំង ឬ​សុទ្ធតែ​ទឹក ព្រមទាំង​បន្ទោបង់​ច្រើនដង​ខុសពី​ធម្មតា​។ ការ​រាគ​គឺជា​អាការៈ​មួយ​ដែល​មនុស្ស​គ្រប់គ្នា​តែងតែ​ជួបប្រទះ​។ រាគ​ច្រើន​តែ​មានន័យថា ពួកគេ​ត្រូវ​ជាប់​ក្នុង​បង្គន់​ច្រើនដង​ខុសពី​ធម្មតា ហើយក៏​មាន​ចំនួន​លាមក​ច្រើន​ណាស់​ដែរ​។​
 
​ករណី​ភាគច្រើន សញ្ញា​នៃ​ការ​រាគរូស​ច្រើន​តែ​កើត​មាន​រយៈពេល​យ​ពីរ​ថ្ងៃ​ប៉ុណ្ណោះ​។ ប៉ុន្តែ​ពេលខ្លះ​អាច​បន្ត​រហូត​ដល់​ច្រើន​សប្តាហ៍​។ ស្ថិតក្នុង​ស្ថានភាព​អស់ទាំង​នេះ ការ​រាគ​អាច​ជា​សញ្ញា​នៃ​ជំងឺ​ធ្ងន់ធ្ងរ​ណាមួយ​ដូចជា ជំងឺ​រលាក​ពោះវៀន ឬ​ជំងឺ​មិនសូវ​ធ្ងន់ធ្ងរ​ដូចជា ចង្កោម​រោគសញ្ញា​នៃ​ការ​រលាក​ពោះវៀន​។​
 
​ជាមួយគ្នានេះដែរ តេស្ត​ដែល​ប្រើ​សម្រាប់​កំណត់​ថា​អ្វី​ទៅ​ជា​ដើម​ហេតុ​របស់​ជំងឺរាគ ក៏ដូចជា​រោគវិនិច្ឆ័យ​មានដូចជា​៖
– ការពិនិត្យ​លើ​រាងកាយ​៖ អ្នក​នឹងត្រូវ​វាស់​អំពី​សីតុណ្ហភាព​ដើម្បី​ដឹងថា​មាន​បញ្ហា​ក្តៅខ្លួន​ឬ​អត់​។ សម្ពាធ​ឈាម និង​ជីពចរ​ក៏​ប្រហែលជា​ត្រូវ​ពិនិត្យ​ដើម្បី​រក​មើល​សញ្ញា​ខ្សោះ​ជាតិ​ទឹក​។ គ្រូពេទ្យ​នឹង​ពិនិត្យ​ពោះ​របស់​អ្នក​ដើម្បី​រក​មើល​ការឈឺចាប់​ក្នុង​ពោះ​។​
– រំលឹក​អំពី​ការប្រើប្រាស់​ថ្នាំ​របស់​អ្នក​៖ គ្រូពេទ្យ​ប្រហែលជា​សួរ​អ្នក​អំពី​ការប្រើ​ថ្នាំ​ទាំងឡាយណា​ដែល​អ្នក​កំពុង​តែ​ប្រើ​ដូច​ជា​ថ្នាំ​មិន​មាន​វេជ្ជបញ្ជា​ជាដើម​។ ជាមួយគ្នានេះដែរ ចូរ​ប្រាប់​គ្រូពេទ្យ​អំពី​ថ្នាំ​បំប៉ន​ទាំងឡាយណា​ដែល​អ្នក​កំពុង​តែ​ប្រើ​ផង​។​
– តេស្ត​ឈាម​៖ ការ​ធ្វើ​តេស្ត​ដោយ​រាប់​គ្រាប់​ឈាម​ប្រហែលជា​ជួ​កំនត់​បាន​នូវ​មូលហេតុ​ដែល​បណ្តាល​អោយ​រាគ​។​
– តេស្ត​លាមក​៖ គ្រូពេទ្យ​ប្រហែល​ណែនាំ​អោយ​ធ្វើតេស្ត​មួយ​នេះ​ដើម្បី​កំនាត់​ថា​អាការៈ​នេះ​បង្កឡើង​ដោយ​បាក់តេរី ឬ​ប៉ា​រ៉ា​សិត​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង