ខ្ញី គឺត្រូវបានគេស្គាល់ថាជាឪសថបែបធម្មជាតិដ៏ល្អបំផុតមួយ ដោយសារតែអត្ថប្រយោជន៍យ៉ាងប្រសើរចំពោះសុខភាព និងការដែលអាចយកទៅប្រើប្រាស់បានច្រើនយ៉ាងរបស់វា។ (អាន ៖ ចេះតែអស់កម្លាំង ឈឺសាច់ដុំ ដេកមិនលក់ អារម្មណ៍ភិតភ័យអាចដោះស្រាយបាន) ខ្ញីមិនត្រឹមតែអាចយកទៅធ្វើអាហារប៉ុណ្ណោះទេ ប៉ុន្តែគេអាចយកវាទៅប្រើប្រាស់ប្រឆាំង ក៏ដូចជាព្យាបាលទប់ស្កាត់ជំងឺផ្សេងៗបានទៀតផង។ ការធ្វើទឹកខ្ញី គឺគ្មានអ្វីពិបាកឡើយ។ គ្រាន់តែយកខ្ញី ទៅលាងឲ្យស្អាត ហើយកោសសំបកចេញ រួចកាត់ជាដុំៗ។ បន្ទាប់មកយកដុំខ្ញីទៅកិនលាយជាមួយទឹកធម្មតាមួយចំនួន និងត្រង ឬស្រងយកកាកចេញបន្ទាប់ពីកិនបានទឹកជាការស្រេច។ ទោះជាយ៉ាងណា អត្ថបទខាងក្រោមនឹងបញ្ហាឲ្យដឹងពីអត្ថប្រយោជន៍នៃទឹកខ្ញីចំពោះសុខភាព រួមជាមួយរបៀបប្រើប្រាស់ ៖

១. សម្អាតបណ្ដាញចរន្តឈាមក្នុងសសៃឈាមតូចបំផុតក្នុងរាងកាយ

ការទទួលទានទឹកខ្ញីស្រស់ គឺមានប្រសិទ្ធិភាពជួយសម្អាតបណ្ដាញចរន្តឈាមក្នុងសសៃឈាមតូចៗនៃរាងកាយ រួមបញ្ចូលទាំងរន្ធឆ្អឹង ឬ​ប្រហោងឆ្អឹង (ស៊ីនុស) ដែលអាចបង្កជំងឺផ្ដាសាយ ឬគ្រុនផ្ដាសាយនាពេលរដូវត្រជាក់។ ប្រសិនបើអ្នកមានអារម្មណ៍ហាក់ដូចជាចង់ផ្ដាសាយ ចូរទទួលទានទឹកខ្ញី ដើម្បីទប់ស្កាត់ជាមុនមិនឲ្យធ្លាក់ខ្លួនឈឺ។

២. កាត់បន្ថយសម្ពាធឈាម

វិធីមួយទៀតដើម្បីប្រើប្រាស់ទឹកខ្ញី គឺនៅពេលអ្នកកំពុងប្រឈមមុខនឹងបញ្ហាសម្ពាធឈាមឡើងខ្ពស់។ អ្នកអាចទទួលទានទឹកខ្ញី ប្រសិនបើអ្នកកំពុងជួបប្រទះបញ្ហាសម្ពាធឈាមកើនឡើងខ្ពស់ ប៉ុន្តែកុំភ្លេចបន្ថែមទឹកឃ្មុំមួយចំនួនចូលផង ដើម្បីបង្កើនឱជារសស្រួលទទួលទាន។

៣. ទប់ស្កាត់ជាតិហ្គាសលើសកម្រិតក្នុងរាងកាយ

ទទួលទានទឹកខ្ញី ប្រសិនបើអ្នកកំពុងជួបប្រទះកើនជាតិហ្គាសក្នុងពោះ ដោយសារការពិបាករំលាយអាហារ ដើម្បីជម្រុញទឹកក្រពះឲ្យរំលាយអាហារបានល្អ។ ការទទួលទានទឹកខ្ញីខណៈពេលនេះក៏ជួយបំបាត់អាការៈហើមពោះផងដែរ។

៤. ធ្វើឲ្យស្ថានភាពសក់មានភាពប្រសើរឡើង

អ្នកអាចប្រើប្រាស់ទឹកខ្ញី ដើម្បីទទួលបាននូវសក់ដែលរស់រវើកភ្លឺស្រស់ស្អាត។ ការទទួលទានទឹកខ្ញីជាប្រចាំ គឺអាចជួយឲ្យសក់កាន់តែមានសុខភាពល្អ និងជម្រុញការលូតលាស់នៃសក់ផងដែរ។

៥. កាត់បន្ថយការឈឺចាប់

ការទទួលទានទឹកខ្ញីអាចជួយកាត់បន្ថយអាការៈឈឺធ្មេញ, ឈឺសន្លាក់, និងសូម្បីតែឈឺក្បាលប្រកាំង។ នេះ គឺព្រោះតែខ្ញីមានផ្ទុកសារធាតុប្រឆាំងនឹងការរលាក ហើយទប់ស្កាត់ការរលាកដែលរារាំងសសៃឈាមមិនឲ្យហូរបានត្រឹមត្រូវ។ ការរលាកត្រូវបានកាត់បន្ថយ ការឈឺចាប់ក៏បាត់ទៅតាមនោះដែរ។

៦. បំបាត់អាការៈចង្អោរចង់ក្អួត

ប្រសិនបើអ្នកមានអារម្មណ៍ចង្អោរចង់ក្អួត ចូរសាកល្បងទទួលទានទឹកខ្ញីលាយជាមួយទឹកឃ្មុំ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង