​ជំងឺ​បូស​ថ្លើម​ដែល​បង្កឡើង​ដោយ​ពពួក​មេរោគ​បាក់តេរី វា​ជា​ករណី​មួយ​កម្រ​ខ្លាំងណាស់​។ ជំងឺ​នេះ​ត្រូវបាន​អ៊ី​ប៉ូ​ក្រា​ត​ពិពណ៌នា​តាំងពី​ឆ្នាំ ៤០០​មុន​គ​.​ស មក​ម្លេះ ហើយ​ត្រូវបាន​គេ​យកមក​ផ្សព្វផ្សាយ​ជា​លើក​ដំបូង​ក្នុង​ឆ្នាំ ១៩៣៦​។ នៅ​ឆ្នាំ ១៩៣៨ លោក Ochnser បាន​បង្កើត​ជា​វិធី​វះកាត់​បង្ហូរ​ខ្ទុះ​ចេញ​សម្រាប់​ជា​វិធី​ព្យាបាល ទោះបីជា​ការព្យាបាល​មួយ​នេះ​មាន​លក្ខណៈ​ប៉ះពាល់​ខ្លាំង​ដល់​អ្នកជំងឺ​ក៏ដោយ ក៏​អត្រា​ស្លាប់​អាចមាន​ចំនួន​ពី ៦០ ទៅ​៨០​ភាគរយ​ដែរ​។​

​ការសិក្សា​តាមរយៈ​មន្ទីរពិសោធន៍​៖

  • ការរាប់​គ្រាប់​ឈាម (CBC) ឃើញ​មាន​
    ​ ​. បញ្ហា​ស្លេកស្លាំង​នៃ​ជំងឺ​រ៉ាំរ៉ៃ​
    ​ ​. ចំនួន Neutrophil កើន​ឡើង​ខ្លាំង​
  • មើល​មុខងារ​របស់​ថ្លើម​
    ​ ​. ជាតិ​ប្រូតេអ៊ីន Albumine ថយចុះ (Hypoalbuminemia) និង​កើនឡើង​នៃ​ចំនួន Alkaline Phosphatase
    ​ ​. ចំនួន Transaminase និង Bilirubin កើនឡើង​
  • បណ្តុះ​គ្រាប់​ឈាម​អាច​រកឃើញ​ជំងឺ​នេះ​រហូតដល់ ៥០​ភាគរយ​
  • បណ្តុះ​ទឹក​ខ្ទុះ​
  • ការវិភាគ​ទៅលើ​អង់​ស៊ីម Immunoassay ដើម្បី​រក​មើល​មេរោគ​ផ្សិត E. Histolytica
    ​ការសិក្សា​តាម​រូបភាព​វេជ្ជសាស្ត្រ​

​ការវិភាគ​តាម Computed Tomography (CT) Scan ជាមួយនឹង​ការចាក់​ថ្នាំ និង​ការថត​ដោយ​អេកូ ក៏​អាច​ជា​ជម្រើស​ដ៏​ល្អ​ក្នុង​ការវិភាគ និង​រក​មើល​ស្ថានភាព​ជំងឺ​ផង​ដែរ​។ គេ​ប្រើ CT Scan និង​អេកូ​សម្រាប់​ការ​បូម​បង្ហូរ​ខ្ទុះ​ពី​ក្នុង​ថ្លើម​។​

​ជាមួយនឹង​បច្ចេកវិទ្យា​ដ៏​ទំនើបៗ​នៃ​ការថត CT Scan ធ្វើអោយ​រូបភាព​ដែល​បាន​មក​មើលឃើញ​បាន​ច្បាស់ និង​អាច​រកឃើញ​នូវ​ទំហំ​បូស​នៅលើ​ថ្លើម​បាន ទោះបីជា​បូស​នោះ​តូច​ជាង ១​សង់ទីម៉ែត្រ​ក៏ដោយ​។​

​ការថត​អេកូ (​អាច​រកឃើញ​រហូតដល់ ៨០ ទៅ​៩០​ភាគរយ​)
​ការវាយតម្លៃ​តាមរយៈ​ការថត​អេកូ​អាច​រកឃើញ​ដុំ​សាច់​ដែល​ជា​បូស​ថ្លើម​បាន​ជាមួយនឹង​រូបរាង​គែម​របស់​វា​មិន​ស្មើ​សាច់ និង​មាន​ប្រហោង​ខាងក្នុង​។​

​ការថត​អេកូ​ក៏​អាច​វាយតម្លៃ​ទៅ​លើ​ផ្លូវ​ទឹកប្រមាត់ និង​ប្រើ​សម្រាប់​បូមទឹក​ខ្ទុះ​ក្នុង​ប្រហោង​បូស​នោះ​បាន​ទៀត​ផង​។​

​អត្ថប្រយោជន៍​ដ៏​សំខាន់​នៃ​ការធ្វើ​បែប​នេះ​គឺ​សម្រាប់​ធ្វើ​រោគវិនិច្ឆ័យ​លើ​អ្នកជំងឺ​ដែល​ត្រូវការ​ថត​រូបភាព​វេជ្ជសាស្ត្រ​ច្រើនដង ឬ​ត្រូវការ​ផ្លាស់ប្តូរ​របៀប​តាមដាន​ជំងឺ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង