ការស្រាវជ្រាវ​ថ្មី​មួយ​បាន​បង្ហាញថា អ្នក​ដែល​មាន​បញ្ហា​នៃ​ការ​គេង​មិន​ដកដង្ហើម​មាន​ការកើនឡើង​ហានិភ័យ​នៃ​ជំងឺ​ដក់​ទឹក​ក្នុង​ភ្នែក ហើយ​គួរតែ​ត្រូវ​បាន​តាមដាន​ចំពោះ​ជំងឺ​ភ្នែក​នេះ​។​


​អ្នកស្រាវជ្រាវ​បាន​ពិនិត្យ​លើ​អ្នក​ដែល​មាន​អាយុ​លើសពី​៤០​ឆ្នាំ​ចំនួន​ជាង​១.០០០​នាក់​ដែល​ត្រូវបាន​គេ​ធ្វើ​រោគវិនិច្ឆ័យ​ឃើញថា​មាន​បញ្ហា​នៃ​ការ​គេង​មិន​ដកដង្ហើម ហើយ​បាន​ប្រៀបធៀប​ពួកគេ​ទៅ​នឹង​ក្រុម​ដែល​មាន​ការគ្រប់គ្រង​ដែល​មាន​ចំនួន​ជាង​៦.០០០​នាក់​ដែល​មិន​មាន​បញ្ហា​នៃ​ការ​គេង​មិន​ដកដង្ហើម​។​

អ្នក​ដែល​មាន​បញ្ហា​នៃ​ការ​មិន​ដកដង្ហើម​នៅពេល​គេង​គឺមាន​១,៦៧​ដង​ហាក់ដូចជា​ងាយ​វិវត្ត​ទៅ​ជា​ជំងឺ​ដក់​ទឹក​ក្នុង​ភ្នែក​អំឡុងពេល​៥​ឆ្នាំ​នៃ​ការធ្វើ​រោគវិនិច្ឆ័យ​នៃ​ការ​គេង​មិន​ដកដង្ហើម​របស់​ពួកគេ​ច្រើន​ជាង​ក្រុម​ដែល​មាន​ការគ្រប់គ្រង​។ នេះ​ដោយយោង​តាម​ការស្រាវជ្រាវ​ដែល​ត្រូវ​បាន​ចេញផ្សាយ​នៅក្នុង​កាសែត Ophtalmology​។​

ជំងឺ​ដក់​ទឹក​ក្នុង​ភ្នែក​គឺជា​មូលហេតុ​ទី​២​ដែល​បង្ក​អោយ​ងងឹតភ្នែក​ក្នុង​ពិភពលោក​។ ខណៈពេល​ដែល​ការស្រាវជ្រាវ​ពី​មុន​បាន​រកឃើញថា ជំងឺ​ដក់​ទឹក​ក្នុង​ភ្នែក​កើតមាន​ជា​ញឹកញាប់​ក្នុង​ចំនោម​អ្នក​ដែល​មាន​បញ្ហា​នៃ​ការ​គេង​មិន​ដកដង្ហើម​នោះ​, ការស្រាវជ្រាវ​នេះ​បាន​សរុប​ថា ការ​គេង​មិន​ដកដង្ហើម​គឺជា​កត្តា​ហានិភ័យ​មួយ​ចំពោះ​ជំងឺ​ដក់​ទឹក​ក្នុង​ភ្នែក​។​

ហឺ​ង ឈីង​លីន (Herng-Ching Lin) ដែល​មកពី​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ Taipei បាន​និយាយថា យើង​សង្ឃឹមថា ការ​ស្រាវជ្រា​នេះ​ជម្រុញ​ដល់​គ្រូពេទ្យ​អោយ​មាន​ការ​ដាស់​អារម្មណ៍​លើ​ការផ្សារភ្ជាប់​គ្នា​រវាង​បញ្ហា​នៃ​ការ​មិន​ដកដង្ហើម​ពេល​គេង និង​ជំងឺ​ដក់​ទឹក​ក្នុង​ភ្នែក ហើយ​ជម្រុញ​អោយ​មាន​ការព្យាបាល​ដែល​យើង​ត្រូវការ​។​

ការ​គេង​មិន​ដកដង្ហើម ដែល​ត្រូវ​បាន​សម្គាល់​ដោយ​ស្ទះផ្លូវ​ដកដង្ហើម​អំឡុង​ពេល​គេង បាន​ប៉ះពាល់​ល់​មនុស្ស​ជាង​១០០​លាន​នាក់​ក្នុង​ពិភពលោក ហើយ​ជិត​៦០​លាន​នាក់​មាន​ជំងឺ​ដក់​ទឹក​ក្នុង​ភ្នែក​។ ប្រសិនបើ​មិន​ព្យាបាល​ទេ​នោះ​, ជំងឺ​ដក់​ទឹក​ក្នុង​ភ្នែក​បាន​បន្ថយ​គំហើញ និង​អាច​បណ្តាលអោយ​ងងឹតភ្នែក​ដោយ​មាន​ការ​ខូចខាត​សរសៃវិញាណ​គំហើញ​។

ជិត​ពាក់កណ្តាល​នៃ​អ្នក​ដែល​មាន​ជំងឺ​ដក់​ទឹក​ក្នុង​ភ្នែក​គឺ​ប្រុងប្រយ័ត្ន​, ដោយសារ​តែ​ជំងឺ​នេះ​គឺ​មិន​ឈឺ ហើយ​ការបាត់បង់​គំហើញ​គឺ​កើតមាន​ជា​ញឹកញាប់​។​

គ្រប់​មនុស្ស​ពេញវ័យ​ទាំងអស់​គួរតែ​ធ្វើការ​ពិនិត្យ​ភ្នែក​ពេល​ឈានចូល​អាយុ​៤០​ឆ្នាំ នៅពេល​ដែល​សញ្ញា​នៃ​ជំងឺ និង​ការប្រែប្រួល​គំហើញ​អាច​ចាប់ផ្តើម​កើតមាន​៕